ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ចាន់និមល បកស្រាយ​ស្ថានភាព​កូ​វី​ដ​បាន​ឆ្លង​មក​ខ្លួន ប្តី និង​កូន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​នេះកែវ ចាន់និមល បាន​ចេញ​មុខជា​លើក​ទី​២ ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​កូ​វី​ដដែល​បាន​ឆ្លង​មក​ខ្លួន និង​ប្តី​កូន ។ អ្នក​នាង​នៅ​តែ​ទទួល​បាន​ភាព​ប្រសើរ​ឡើង​ក្នុង​សភាព​ជំងឺ ក្រោយ​ពេល​សម្រាក​ពេទ្យ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​នេះកែវ ចាន់និមល បាន​ចេញ​មុខជា​លើក​ទី​២ ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​កូ​វី​ដដែល​បាន​ឆ្លង​មក​ខ្លួន និង​ប្តី​កូន ។ អ្នក​នាង​នៅ​តែ​ទទួល​បាន​ភាព​ប្រសើរ​ឡើង​ក្នុង​សភាព​ជំងឺ ក្រោយ​ពេល​សម្រាក​ពេទ្យ ។ អ្វី​ដែល​ល្អ គឺ​រូបមន្ត​មួយ​ចំនួន​ដែល​ចាន់ កែវ​និមល​ផ្តល់​អោយ​មហាជន បានដឹង​ពី​ក្បួន​ព្យាបាល ។

សន្លឹក​រូបថត និង​ភាព​ស្រស់ស្រាយ​នេះ​បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ហាក់​ធូរទ្រូង​ខ្លះ​ព្រោះ មេរោគ​នេះ រាតត្បាត​លឿន​ហើយ សុទ្ធតែ​ជូនពរ​អោយ​ឆាប់​ជា​វិល​ជួប​អ្នកគាំទ្រ​វិញ ។ មក​ទល់​ពេល​នេះ កែវ ចាន់ ​និមល ពិធី​ការិនី​ករ ឆ្នើម​ជួរ​មុខ​របស់​ហង្ស​មាស បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ព្យាបាល​កូ​វី​ដ​១៩ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ពោល​តាំងពី​យប់​ថ្ងៃ​ទី​៨ មិ​នា ឆ្នាំ​២០២១​មក ។

អ្នក​នាង ធ្លាប់​បាន​ប្រាប់​មហាជន​ហើយ​ថា ខ្លួន​ពិតជា​បានការ​ពារ​ខ្លួន​យ៉ាង​ហ្មត់ចត់ ប៉ុន្តែ​នៅ​តែ​ភ្លាត់ស្នៀត​ពេល​កំពុង​ថត​ស្ព​ត​អប់រំ​មួយ​និយាយ​ពី​កូ​វី​ដ កាលពី​ចុងខែ​កុម្ភៈ ។ នេះ​ជា​វិបត្តិ​សេរី​មួយ​ដែល​អ្នក​នាង​ជួប​ហើយ​ខំតស៊ូ ដោយ​ភាពរឹងមាំ​ឡើង​វិញ ។ លើស​ពី​នេះ​និមល​ក៏​ផ្តាំ​ដល់​ពលរដ្ឋ​យើង​ត្រូវ​ការពារ អោយ​ល្អ កុំ​មើល​ស្រាល មេរោគ​នេះ មើល​មិនឃើញ​ហើយ មាន​គ្រប់​ទិស​ទី ។

អ្នក​នាងកែវ ចាន់និមល បាន​បង្ហាញ​សំ​ណេ​រ​នៅ​បណ្តាញ​សង្គម​ខ្លួន​ថា «​ជម្រាបសួរ​បងប្អូន​ទាំង​អស់​គ្នា ថ្ងៃនេះ​ស្ថានភាព​ក្រុម​គ្រួសារ​ខ្ញំ រួម​ទាំង​ប៉ា​ម៉ាក់ គឺ​ប្រសើរ​ជាង​ប៉ុន្មាន​ថ្ងៃមុន​ច្រើន យើង​ព្យាយាម​ញាំ​ទឹក​ក្តៅ ខ្ពុ​ល​ទឹកអំបិល ខំ​ញាំ និង​សម្រាក ជា​ពិសេស​ព្យាយាម​ហាត់ប្រាណ​ខ្លះ​ទៀត​បន្ថែម​ជាមួយ​ការ​ញាំ​ថ្នាំ​ទៀងទាត់ ។

អរគុណ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការ​យ​កចិត្តទុកដាក់​មើលថែរ​យើង​ខ្ញំ​បាន​យ៉ាង​ល្អ សូម​បងប្អូន​ថែ​រទាំ​សុខភាព​ទាំងអស់​គ្នា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ