ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ណែនាំ ៤ចំណុច ដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុល ក្នុងការផ្តល់​ទិដ្ឋាការ​ដល់ជនបរទេស ចូលកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានណែនាំ ៤ចំណុច ដល់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស​កម្ពុជាប្រចាំបរទេស ចំពោះការផ្តល់​ទិដ្ឋាការ​ដល់ជនបរទេស សម្រាប់​ការធ្វើដំណើរ​ចូលកម្ពុជា​។ លិខិតចុះថ្ងៃទី១១…

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានណែនាំ ៤ចំណុច ដល់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស​កម្ពុជាប្រចាំបរទេស ចំពោះការផ្តល់​ទិដ្ឋាការ​ដល់ជនបរទេស សម្រាប់​ការធ្វើដំណើរ​ចូលកម្ពុជា​។

លិខិតចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បង្ហាញថា ដើម្បីចូលរួមចំណែក​ក្នុងការទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងជួយសម្រួលដល់​អាជ្ញាធរមានសមត្ថកិច្ចក្នុងការ​ស្រាវជ្រាវ និងស្វែងរកបុគ្គល ដែលមានការពាក់ព័ន្ធ​ក្នុងករណី ដែលមានការចម្លងនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្រសួងសូមណែនាំ​នូវវិធានការ​មួយចំនួនបន្ថែម លើវិធានការ​របស់ក្រសួងសុខាភិបាល ចំពោះជនបរទេស ដែលស្នើសុំទិដ្ឋាការ​ចូលកម្ពុជា ដូចខាងក្រោម៖

១-ត្រូវមានលិខិតធានាឲ្យបានច្បាស់លាស់ពីក្រុមហ៊ុន ឬសមភាគី​របស់ខ្លួន នៅកម្ពុជា ឬលិខិត​អញ្ជើញ​ពីស្ថាប័នរដ្ឋ​ណាមួយរបស់កម្ពុជា​

២-ត្រូវផ្តល់​ព័ត៌មាន​ឲ្យបានច្បាស់លាស់ អំពីអាសយដ្ឋាន ឬទីកន្លែង​ស្នាក់នៅក្នុងប្រទេសកម្ពុជា និងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា

៣-ត្រូវបញ្ជាក់​ឲ្យ​បានច្បាស់លាស់​អំពីគោលបំណង​នៃការធ្វើដំណើរ​មកកម្ពុជា ដោយគួរភ្ជាប់​មកជាមួយនូវកម្មវិធីការងារ​

៤-ត្រូវគោរពវិធាននានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល​កម្ពុជា​។

សូមរម្លឹកថា វិធានការ​បន្ថែមរបស់ក្រសួងការបរទេសខាងលើនេះ បានធ្វើឡើង ខណៈដែល​កម្ពុជា កំពុងឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​ថ្ងៃ២០កុម្ភៈ​។ មកដល់ថ្ងៃទី១១មីនានេះ មានអ្នកឆ្លងកូវីដ១៩​ សរុបចំនួន ១១៦៣នាក់។ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន ៥៩៧នាក់ ​កំពុងសម្រាកព្យាបាល ៥៦៤​នាក់ និងស្លាប់ម្នាក់​៕