ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត! ពេលដឹងតួលេខ​ដ៏៏ភ្ញាក់ផ្អើល​នៃ​អ្នក​ស្លា​.​ប់​អំឡុង​ថតរូប​ស៊ែល​ហ្វី

8 ខែ មុន

អន្តរជាតិ ៖ តួលេខ​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន The Sun របស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ងប់​ង​ល់​នឹង​ការ​ថតរូប Selfies បាន​ស​.​ម្លា​.​ប់​ជីវិត​មនុស្ស​ចំនួន…

អន្តរជាតិ ៖ តួលេខ​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន The Sun របស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ងប់​ង​ល់​នឹង​ការ​ថតរូប Selfies បាន​ស​.​ម្លា​.​ប់​ជីវិត​មនុស្ស​ចំនួន ៣៣០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​រយៈពេល​១​ទស​វត្ស​កន្លង​មកនេះ​។

នាង Carmen Greenaway បាន​ស្លា​.​ប់​ដោយសារ​គ្រោះថ្នាក់​ពេល​ជិះ​កង់ អំឡុង​ការ​ថតរូប Selfie

ជា​រៀង​រាល់​ឆ្នាំ​មាន​ករណី​ស្លា​.​ប់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ភាគច្រើន​ដែល​រួម​មាន​៖ ការ​ធ្លាក់​ពីលើ​ច្រាំង​ថ្ម​, ការ​ឆក់​ខ្សែភ្លើង​, ការ​លង់ទឹក និង​គ្រោះ​ថ្នាក់លើ​ផ្លូវដែក ដែល​ករណី​ទាំង​អស់នោះ សុទ្ធតែ​កើតឡើង​អំឡុង​ពេល​នៃ​ការ​ថតរូប Selfies ។

ក្មេង​ស្រី Nirupama Prajapati ជនជាតិ​ឥណ្ឌា​កំពុង​ថតរូប Selfie មុន​ធ្លាក់​ចូល​ទឹកជ្រោះ​ដែល​កំពុង​ហូរ​បក់​បោក​ខ្លាំង

កាលពី​ពេល​កន្លង​មក អ្នក​វិទ្យាសាស្ត្រ​ក៏​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​បង្កើត​សញ្ញា​បង្ហាញ​ពី​តំបន់​គ្រោះថ្នាក់ ដែល​មិន​អនុញ្ញាត​មិន​ឱ្យ​ថតរូប Selfie ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លា​.​ប់​។

សមាជិក​៣​នាក់​ក្នុង​គ្រួសារ​តែ​មួយ បាន​លង់ទឹក​ស្រះ​ជ្រៅ​មួយ​កន្លែង​ដោយសារ​ថតរូប Selfie

បើ​យោង​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា​ប្រទេស​ចំនួន ៣ ដែល​មាន​ករណី​អ្នក​ស្លា​.​ប់​ដោយសារ​ការ​ថតរូប Selfie ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​គឺ ប្រទេស​ឥណ្ឌា​មាន​ចំនួន ១៧៦​ករណី​, សហរដ្ឋអាមេរិក ២៦​ករណី និង​ប្រទេស​រុ​ស្ស៊ី​ចំនួន ១៩​ករណី​៕

លោក Guilherme Chiapetti បាន​ស្លា​.​ប់​ដោយ​ថតរូប Selfie នៅ​តំបន់​ទឹកជ្រោះ​មួយ​កន្លែង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល