ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

<> ប្តូរ​ស្លាក​សញ្ញា​តួអក្សរ​ថ្មី​កាន់តែ​ស្អាត​ជាង​មុន

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន Google បាន​ប្ដូរ​ស្លាក​សញ្ញា (​ឡូ​ហ្គោ​) ថ្មី​របស់​ខ្លួន​កាន់តែ​មាន​សោភ័ណ​ភាព​ជាង​មុន ពោល​គឺ​តួ​ពុម្ពអក្សរ​ថ្មី​ធំ និង​ពេញ​រូបរាង​ល្អ​ជាង​ស្លាក​សញ្ញា​មុន​ដែល​មាន​រាង​ស្គម ។ ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​ថ្មី​នេះ

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន Google បាន​ប្ដូរ​ស្លាក​សញ្ញា (​ឡូ​ហ្គោ​) ថ្មី​របស់​ខ្លួន​កាន់តែ​មាន​សោភ័ណ​ភាព​ជាង​មុន ពោល​គឺ​តួ​ពុម្ពអក្សរ​ថ្មី​ធំ និង​ពេញ​រូបរាង​ល្អ​ជាង​ស្លាក​សញ្ញា​មុន​ដែល​មាន​រាង​ស្គម ។ ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​ថ្មី​នេះ​ក្រោយ​ពី​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ឈ្មោះ​ថា «Alphabet» ។ ក្រុមហ៊ុន Google ឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​ចូល​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន មាន​សន្ទុះ​កើនឡើង​ខ្ពស់​លើ​ស្មា​ត​ហ្វូ​ន ជា​ជាង​កុំព្យូទ័រ​ទើប​សម្រេចចិត្ត​ប្តូ​រឡូ​ហ្គោ​តែ​ម្តង ។

ប្តូរ​ចំពោះតែ​ពុម្ពអក្សរ​ប៉ុណ្ណោះ ចំណែក​ពណ៌​ដែល​មាន​៤​ពណ៌ គឺ​ពណ៌​ខៀវ​ផ្តើម​ពី​អក្សរ G ដំបូង​គេ​, អក្សរ O ពណ៌​ក្រហម​, តួអក្សរ O ពណ៌​លឿង​ដដែល បន្ទាប់​មក​អក្សរ g ពណ៌​ខៀវ​, អក្សរ l ពណ៌​បៃតង និង​អក្សរ e ពណ៌​ក្រហម​នៅ​ដដែល ។ អក្សរ​ទាំង​អស់នេះ​បង្កើត​បានជា​ឈ្មោះ Google ។

ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ចេញ​ឡូ​ហ្គោ​ដើមដំបូង​បង្អស់​នៅ​ឆ្នាំ​១៩៩៨ ហើយ​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ។ កាលពី​ឆ្នាំ ២០១៣ ក៏​មានការ​ផ្លាស់​ប្តូរ​ដែរ​ដែល​តួអក្សរ​មាន​ទំហំ​សំប៉ែត ៕