ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម-ឡាវ ឯកភាពឯកភាពពិចារណា​បើកដំណើរការការហោះហើរឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម-ឡាវ បានឯកភាព​ពិចារណា​អំពីការ​ដំណើរការឡើងវិញនូវការហោះហើរអន្តរជាតិ​រវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគ​ ក៏ដូចជា​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃប្រទេសទាំងបី​។​ ការព្រមព្រៀងនេះ ត្រូវបានធ្វើឡើង…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម-ឡាវ បានឯកភាព​ពិចារណា​អំពីការ​ដំណើរការឡើងវិញនូវការហោះហើរអន្តរជាតិ​រវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគ​ ក៏ដូចជា​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃប្រទេសទាំងបី​។​

ការព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ក្នុងកចិ្ចប្រជុំ​តាមប្រព័ន្ធវិដេអូ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​។

​លទ្ធផលនៃកិច្ចប្រជុំ ដែលក្រសួងការបរទេស បានផ្សព្វផ្សាយ បង្ហាញថា ក្នុងកិច្ចប្រជុំ​នាយករដ្ឋមន្ត្រីទាំងបី បានឯកភាព​គ្នាពង្រឹងបន្ថែម​នូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងនោះ ក៏មានការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃជំងឺកូវីដ១៩។​ នាយករដ្ឋមន្ត្រីទាំងបី ក៏បានឯកភាព​គ្នាក្នុងការផ្តល់ការចាក់​វ៉ាក់សាំងកូវីដ១៩ ទៅវិញទៅមក ដោយមិនគិតថ្លៃ​ដល់មន្ត្រីការទូត​ និងសិស្ស​និស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅ​ក្នុងប្រទេសនីមួយៗ​។

ក្រសួងការបរទេស ក៏បានប្រកាសថា ថ្នាក់ដឹកនាំទាំងបី បានឯកភាព​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​លើវិស័យ​នយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ថាមពល និងអប់រំ។

នាយករដ្ឋមន្ត្រីទាំងបី ក៏បានឯកភាពបន្តរក្សា​ និងអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវ​យន្តការ​នៃកិច្ចសហប្រតិបត្តិការ​​ដែលមានស្រាប់ ជំរុញកិច្ចសហប្រតិបត្តិការ​រវាងបណ្តាខេត្ត​ជាប់ព្រំដែន អនុវត្ត​ន៍​ឲ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ស្តីពី ការគ្រប់គ្រង​ព្រំដែន សហការបន្ថែម​ក្នុងការការពារ​សន្តិសុខតាមបណ្តោយព្រំដែនរួម សម្របសម្រួល​សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ​ ព្រមទាំង​ការឆ្លងកាត់​របស់ប្រជាជន និងទំនិញនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន​៕