ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រក​បុរស​ចិនម្នាក់​​សង្ស័យ​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​​២០ កុម្ភៈ ផ្អើល​ប៉ោយ​​ប៉ែ​ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​ជំនាញ​សុខាភិបាល​, សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ខេត្តបន្ទាយមានជ័យ​ ដែល​​ដឹកនាំ​ដោយ​លោក​ង៉ោ​ ម៉េ​ង​ជ្រួ​ន ​អភិបាលរង​ខេត្ត​ និង​លោក​គាត​ ហ៊ុ​ល…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​ជំនាញ​សុខាភិបាល​, សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ខេត្តបន្ទាយមានជ័យ​ ដែល​​ដឹកនាំ​ដោយ​លោក​ង៉ោ​ ម៉េ​ង​ជ្រួ​ន ​អភិបាលរង​ខេត្ត​ និង​លោក​គាត​ ហ៊ុ​ល ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ចុះ​ស្រាវជ្រាវ​រក​បុរស​ចិន​ម្នាក់​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ស​ហ​គម​ន៍​២០​ កុម្ភៈ​ ជាមួយ​នារី​ចិន​​ម្នាក់​ដែល​វិជ្ជមាន​កូ​វី​ដ​ ​រក​ឃើញ​នៅ​ឯ​ខេត្តសៀមរាប​។​

ករណី​ស្រាវជ្រាវ​រក​បុរស​ចិន​ម្នាក់​​ខាងលើ​​បាន​​​កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត នា​​ថ្ងៃ​ទី​១០ ​មីនា ​២០២១​ ។ ​ទីបំផុត​រក​ឃើញ​ហើយ​បុរស​ចិន​ដែល​សង្ស័យ​នេះ​គឺ​កំពុង​ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ទល់មុខ​ផ្ទះសំណាក់​​ណាវី​​ ខណៈ​ជំ​ហាន​ដំបូង​ អាជ្ញាធរ ​និង​សមត្ថកិច្ច​សុំ​ឆែកឆេរ​ផ្ទះសំណាក់​មួយ​នៅ​ក្នុងភូមិ​កើត​​ហេតុ​ខាងលើ​មិនឃើញ​។

តាម​​ប្រភពពី​​អាជ្ញាធរ​និង​សមត្ថកិច្ច​ថា​ បុរស​ជនជាតិ​ចិន​ម្នាក់​នេះ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​សហគមន៍​២០​ កុម្ភៈ​ ព្រោះ​មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​ជា​ដៃគូ​បុរស​ខាងលើ​ត្រូវ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​នៅ​ឯ​ខេត្តសៀមរាប​ និង​ធ្លាប់​ចុះឡើង​ជួប​ជាមួយ​បុរស​ជនជាតិ​ចិន​នេះ​ដែរ​។​

លោក​គាត ​ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា​នេះ​គ្រាន់តែ​ជា​ករណី​សង្ស័យ ​ហើយ​ចុះ​ស្រាវជ្រាវ​តាម​ការ​ណែនាំ​របស់​ថ្នាក់លើ​តែ​ប៉ុណ្ណោះ​ព្រោះ​ស្ត្រី​ជា​ដៃគូ​បុរស​ចិន​រូប​នេះ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​នៅ​ឯ​ខេត្តសៀមរាប​រួច​ហើយ​។​

លោក​បញ្ជាក់​ថា​ ដរាបណា​សំណាក​វិភាគ​ចេញ​ជា​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទើប​វា​ជា​កា​ពិត​។

​បើ​តាម​ប្រភព​បុរស​ជនជាតិ​ចិន​ម្នាក់​នេះ​ស្នាក់​នៅ​ជាន់​ទី​៤​នៃ​ផ្ទះ​ជួល​កើតហេតុ​ហើយ​ផ្ទះ​ជួល​១​កន្លែង​នេះ​មាន​ចិន​ និង​ខ្មែរ​រស់នៅ​ជាង​៣០​នាក់​សុទ្ធតែ​ជា​បុ​គ្គ​លិ​ក​អន​ឡាញ​។​មិនតែប៉ុណ្ណោះ​ បើ​តាម​ប្រភព​ព័ត៌មានបាន​បន្ត​ថា​ បុរស​ចិន​រូប​នេះ​ប​ច្ចុ​បន្ន​ចេញចូល​ធ្វើការ​ចំណុច​មួយ​នៃ​កាស៊ីណូ​ហូ​លី​ដេ​ជិត​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ហើយ​ពេល​នេះ​អាជ្ញាធរ​កំពុង​ដឹកនាំ​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ទីនោះ​ដើម្បី​ប្រមូល​អ្នកធ្វើការ​ជាមួយ​បុរស​ចិន​ខាងលើ​យក​សំណាក​វិភាគ​ដើម្បី​បញ្ជូន​ទៅ​ភ្នំពេញ​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា​ ចំណុច​ផ្ទះ​ជួល​ដែល​បុរស​ជាប់​សង្ស័យ​ស្នាក់​នៅ​ពេល​នេះ​អាជ្ញាធរ​បាន​ហ៊ុម​ព័ទ្ធ​ខ្សែ​សុ​វត្ថិភាព​ ហើយ​ខាង​មន្ទីរ​សុខាភិបាល​បាន​ដាក់​គ្រូពេទ្យ​ជំនាញ​នៅ​ទីនោះ​មួយ​ក្រុម​ត្រៀម​ប្រមូល​ដំណាក​វិភាគ​ពី​មនុស្ស​ស្នាក់​នៅ​ទីនោះ​ទាំងអស់​បញ្ជូន​ទៅ​វិទ្យា​ស្ថា​ប៉ាស្ទ័រ​។​ដោយឡែក​បុរស​ចិន​សង្ស័យ ត្រូវបាន​​អាជ្ញាធរ​ថា​នឹង​បញ្ជូន​ទៅ​ដាក់​ដាច់​ដោយឡែក​យក​ដំណាក​វិភាគ​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ