ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េ​ត សារី​តា ចាប់ផ្តើម​បង្វឹក​ខ្លួន​ឱ្យ​ខ្លាំង​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សល់​តែ​មួយ​រយៈ​ខ្លឺ​ទៀត​ទេ កញ្ញា រ៉េ​ត សារី​តា បវរកញ្ញា​ចក្កវាឡ​កម្ពុជា ទទួល​បាន​មកុដ​លេខ​១ នឹង​ហោះ​ទៅ​ប្រកួត​ឆាក​បវរកញ្ញា​ធំ នា​សហរដ្ឋអាមេរិក​។…

រាជធានី​ភ្នំពេញ ៖ សល់​តែ​មួយ​រយៈ​ខ្លឺ​ទៀត​ទេ កញ្ញា រ៉េ​ត សារី​តា បវរកញ្ញា​ចក្កវាឡ​កម្ពុជា ទទួល​បាន​មកុដ​លេខ​១ នឹង​ហោះ​ទៅ​ប្រកួត​ឆាក​បវរកញ្ញា​ធំ នា​សហរដ្ឋអាមេរិក​។ មានការ​ជឿជាក់​លើ​បវរកញ្ញា​កម្ពុជា​នេះ​ណាស់ ដោយសារ​តែ​បេក្ខភាព​រូប​នេះ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ​ពេញ​ខ្លួន រាប់​ទាំង​កម្រិត​ភាសា​។

រឿង​កម្ពស់​របស់ រ៉េ​ត សារី​តា ដែល​មិនសូវ​រលូន លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ បន្ទាប់​ពី Miss Universe Cambodia 2020 រូប​នេះ ត្រូវ​បាន​បរទេស​នៅ​ជុំវិញ​ពិភពលោក ស្ងើចសរសើរ​ថា ពិតជា​មិន​អន់ ហើយ​ពូកែ​ចង់​គ្រប់មុខ​។ តូច​ល្អិត​មែន តែ​ភាព​ជឿជាក់​នាង ពោរពេញ​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​។

យ៉ាងនេះ​ហើយ សារី​តា កំពុង​តែ​ធ្វើ​អោយ​មហាជន​តាមដាន ហើយ​លើកទឹកចិត្ត​នាង​គ្រប់​គ្នា ខណៈ​ប្រទេស​មួយ​ចំនួន​លើក​សរសើរ​ថា កម្ពុជា​រើស​បាន​បេក្ខភាព​មួយ​ល្អ​សព្វ​យ៉ាង​គួរ​អោយ​ភ្ញាក់ផ្អើល​។

ការ​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ​ពិភពលោក កំពុង​ឆ្ពោះ​ដំណើរ​ទៅ​មុខ ដោយ​ប្រទេស​ជាង​១០០​បាន​រើស​កញ្ញាឯក​ល្អ​ៗ​មក​តតាំង​គ្នា ដើម្បី​គ្រង​មកុដ​រាប់​សិប​ម៉ឺន​ដុល្លារ​។ ប្រទេស​អា​មេ​រិ​ក​ជា​អ្នក​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​ថ្មី​ទៀត​។

រ៉េ​ត សារី​តា មាន​តែ​ឪពុក បាត់បង់​ម្តាយ​យូរ​មក​ហើយ នាង​ធ្លាប់​រស់នៅ​ផ្ទះ​ជួល ដោយ​ពុះពារ​ព្យា​យាម ។ សារី​តា ចាប់​បាន​ចំណេះដឹង​ខាង​ភាសា​ច្រើន​។ ក្នុង​នោះ ចេះ​យ៉ាង​ស្ទាត់ ខាង​ភាសា​អង់គ្លេស បន្ទាប់​មក​បារាំង និង​ភាសា​ថៃ​ខ្លះ​ៗ​។ សារី​តា ចេះ​ក្បាច់គុន​ល្បុក្កតោ​វាយតប់​មិន​អន់​ដែរ ហើយ​ចំណង់​ចំណូលចិត្ត​គឺ​ចង់​ក្លាយជា​អ្នកដឹកនាំ​ភាពយន្ត​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ហើយ​នាង​ក៏​ធ្លាប់​សម្តែង​បាន​ពានរង្វាន់​ក្នុង​សាច់​រឿង​មួយ នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្មែរ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ