ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៦ ខែមិ​នា​តំបន់​មួយ​ចំនួននៅ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ និង​ផ្គរ រន្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាប់​ថា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ផ្គរ រន្ទះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាប់​ថា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ផ្គរ រន្ទះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០២១ ជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែមិនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា រដូវប្រាំង​បាន​នឹង​កំពុង​ចាប់ផ្ដើម ។

ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប៉ា​ស៊ី​ហ្វិ​កបាន​ធ្លាក់​ចុះ​បន្តិច គ្រប​លើ​តំបន់​ខ្ពង់រាប​នៃ​ភាគ​ឦសាន​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​បាតុភូត​កើតឡើង​នូវ​សម្ពាធ​ទាប​តូច​ៗ​ដែល​បំ​លែង​ពី​កំ​ដៅ​-​ខ្យល់ (THERMODYNAMIC) បង្ក​ឲ្យ​មាន​ភ្លៀង​ដោយ​អន្លើ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៧ អង្សា​សេ ។ នៅ​ថ្ងៃ​ទី​១០-១២ ខែមីនា មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​មធ្យម​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ។

ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​វិញ​ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៥-៣៧ អង្សា​សេ ។ នៅ​ថ្ងៃ​ទី​១០ ខែមីនា មាន​ភ្លៀង​ផ្គរ រន្ទះ ជា​មធ្យម​នៅ​ខេត្តឧត្តរមានជ័យ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥​អង្សា​សេ ធ្វើ​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​មធ្យម ។ ជាមួយ​ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​កើតឡើង​ដោយ​ករណី​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ