ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកា​ជំនាន់​ថ្មី​របស់​សាំ​ស៊ុ​ង​គឺ «Gear S2»

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុង​បាន​សាកល្បង​ធ្វើតេស្ត​នាឡិការ​ឆ្លាត​វៃ​ជំនាន់​ថ្មី​របស់​ខ្លួន គឺ «Gear S2» កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​រួច​ហើយ ។ ក្រុមហ៊ុន​មួយ​នេះ​មាន​មោ​ទ​ភាព​ខ្លាំង​ណាស់​ជាមួយនឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​

ក្រុមហ៊ុន​សាំ​ស៊ុង​បាន​សាកល្បង​ធ្វើតេស្ត​នាឡិការ​ឆ្លាត​វៃ​ជំនាន់​ថ្មី​របស់​ខ្លួន គឺ «Gear S2» កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​រួច​ហើយ ។ ក្រុមហ៊ុន​មួយ​នេះ​មាន​មោ​ទ​ភាព​ខ្លាំង​ណាស់​ជាមួយនឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ពាក់​ដៃ​ដំបូង​របស់​ខ្លួន​មាន​រាង​មូល និង​ប្រើ​ដោយ​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​អេ​ក្រង់​ទៀត​ផង ។

នាឡិកា​ឆ្លាត​វៃ​នេះ​នឹង​បង្ហាញ​វត្ត​មាននៅ​ថ្ងៃ​ទី​៣ កញ្ញា ២០១៥ ក្នុង​ព្រឹត្តិការណ៍ IFA ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់​ដោយ​មានការ​ចូលរួម​ពី​សហគ្រិន​បច្ចេកវិទ្យា និង​អតិថិជន​ជា​ច្រើន​នាក់ ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​បញ្ចេញ​ម៉ូ​ដែល​១​ប្រភេទ​ទៀត​គឺ «Gear S2 Classic» ហើយ​ផលិតផល​ទាំង​ពីរ​នេះ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ទីភ្នាក់ងារ​បទ​ប្បញ្ញត្តិ​អា​មេ​រិ​ករួច​ហើយ​ដើម្បី​មាន​សិទ្ធិ​ដាក់​លក់​ក្នុង​ប្រទេស​មួយ​នេះ ។

យោង​តាម​ការ​អះអាង​បញ្ជាក់​ពី​លក្ខណៈ​ពិសេស​របស់​ផលិតផល​ទាំង​ពីរ​ប្រភេទ​នេះ គឺ​មាន​ប្រព័ន្ធ Bluetooth និង​ប្រព័ន្ធ Wi-Fi ។ រីឯ​ព័ត៌មាន​ចចាមអារ៉ាម ពី​មុន​ៗ​ដែល​ពាក់ព័ន្ធ​នឹង Gear S2 គឺ​អេ​ក្រង់​ប្រភេទ AMOLED កម្រិត​ភ្លឺ​ច្បាស់ ៣៦០​គុណ​នឹង​៣៦០​ភិ​ច​ស៊ែ​ល ។ ភ្ជាប់​ដោយ​បន្ទះ Chip Exynos 3472 និង​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ចង្វាក់បេះដូង​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ ៕