ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ ផេ​ន ខេ​ក ខក​គម្រោង​សំពះ​ផ្ទឹម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចិត្ត​កំពុង​តែ​អរ រីករាយ ហើយ​អ្វី​ៗ​បាន​ទុកដាក់​រួចរាល់ ប៉ុន្តែ​នៅ​ចុង​ក្រោយ ផេ​ន ខេ​ក សម្រេចចិត្ត​បោះបង់​ពិធី​មង្គលការ​មួយអន្លើ​សិន ដោយ​គោរព​តាម​ច្បាប់​ការ​ណែនាំ​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចិត្ត​កំពុង​តែ​អរ រីករាយ ហើយ​អ្វី​ៗ​បាន​ទុកដាក់​រួចរាល់ ប៉ុន្តែ​នៅ​ចុង​ក្រោយ ផេ​ន ខេ​ក សម្រេចចិត្ត​បោះបង់​ពិធី​មង្គលការ​មួយអន្លើ​សិន ដោយ​គោរព​តាម​ច្បាប់​ការ​ណែនាំ​។ នាង​មាន​តែ​រង់ចាំ​បរិយាកាស​ស្ងប់​កូ​វី​ដ​ប៉ុណ្ណោះ ទើប​សាង រូបភាព​វិញ​បាន ខណៈ​ពិធី​មង្គលការ​របស់​នាង ត្រូវ​រៀបចំ​ថ្ងៃ​ទី​១០ មីនា ២០២១​ខាង​មុខ​។

តារា​ភេទ​ទី​៣ មានឈ្មោះ​ល្បី ផេ​ន ខេ​ក មិន​ខុស​ពី​តារា​ផ្សេង​ៗ​ទៀត​ឡើយ ដែល​ខក​ឱកាស​ក្រេប​ទឹក​ឃ្មុំ និង​ចូល​រោងការ​។ នេះ​បណ្តាល​មក​ពី​មានការ​វាយលុក​ខ្លាំង​អំពី​មេរោគ​កូ​វី​ដ​១៩ រលក​ទី​៣ ដែល​ឆ្លង​រីក​រាលដាល រហូត​រដ្ឋាភិបាល​ចាត់វិធានការ​ម៉ឺងម៉ាត់​។ ម្ល៉ោះហើយ ផេ​ន ខេ​ក ក៏​រំសាយ និង​ពន្យារពេល​ចូល​រោងការ ក្រោយ​ផែនការ​គិត​យ៉ាង​ល្អិតល្អន់​។

ផេ​ន ខេ​ក បាន​សរសេរ​បង្ហោះ​សារ​ថា «​សូម​គោរព​ជូន​ជា​ដំណឹង​ដល់​ទ្រង់​ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា មិត្តភក្តិ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​អោយ​បាន​ជ្រាប​ថា ពិធី​មង្គលការ​របស់​នាង​ខ្ញុំ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​10 ខែមីនា ២០២១ ខាង​មុខ​នេះ ត្រូវ​រំសាយ​ចោល ដោយ​មូលហេតុ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រសួងសុខាភិបាល ក្រុម​គ្រួសារ​យើងខ្ញុំ​បាន​សម្រេចចិត្ត​ថា លើក​ទៅ​ថ្ងៃ​ទី​10 ខែ​04 2021 គ្រួសារ និង​បងប្អូន​ទាំង​សងខាង សូម​ជូនពរ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ឲ្យ​មាន​សុខភាព​ល្អ និង​សំណាងល្អ​ទាំងអស់​គ្នា​»​។

គួរ​បញ្ជាក់​ថា ផេ​ន ខេ​ក បាន​ឡើង​កូដ​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​មាន​ទេព​កោសល្យ​ល្អ ក្នុង​ការ​លេងសើច​បែប​កំប្លែង​ៗ និង​កាយវិការ​ទឹកមុខ​។ នាង​លេចធ្លោ​ជាមួយ​កម្មវិធី​កម្សាន្ត​ល្បី​ៗ ដែល​ពេញ​និយម​នៅ​លើ​បណ្តាញ​សង្គម​។ នេះ​ជា​ការ​តស៊ូ​មួយ​ទម្រាំ​មក​ដល់​ចំណុច​​នេះ ហែល​ឆ្លង​ក៏​មិនធម្មតា​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ