ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​លក់​គ្រឿងសំណង់​លើ​ចំណី​ផ្លូវ​ធ្វើ​ឲ្យ​បាត់​សោភ័ណ​ភាព​ទីក្រុង

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ទំនិញ និង​គ្រឿងសំណង់​ជា​ច្រើន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ដាក់​តាំង​លក់​រំលោ.ភ​លើ​ចំណី​ផ្លូវ បង្ក​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ

ខេត្ត​ព្រះ​សីហ​នុ ៖ ទំនិញ និង​គ្រឿងសំណង់​ជា​ច្រើន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ដាក់​តាំង​លក់​រំលោភ​លើ​ចំណី​ផ្លូវ បង្ក​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​មាន​សក្តានុពល​​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ជា​ច្រើន​បាន​សម្ដែង​ទស្សនៈ​ដូច​ៗ​គ្នា​ថា នា​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មានការ​ដាក់​តាំង​លក់​គ្រឿងសំណង់​ធំ​ៗ​មក​លើ​ចំណី​ផ្លូវ​ក្នុង​ក្រុង និង​សម្ភារ​សំណង់​មួយ​ចំនួន​បាន​ដាក់​រាយ​ប៉ាយ​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ ក្នុង​សង្កាត់​លេខ​២, សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានកា​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ព្រះ​សី​នុ ដែល​មិន​មាន​វិធានការ​ចំពោះ​បញ្ហា​ទាំ​អស់នេះ ។

ទាំង​អស់នេះ​បើ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុង នៅ​តែ​បណ្តែតបណ្ដោយ​ មិន​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង​ទេ​នោះ ធ្វើ​ឲ្យ​ចំណី​ផ្លូវ​សាធារណៈ​នានា​ក្នុង​ក្រុងព្រះសីហនុ​បាត់បង់​នូវ​សោភ័ណ​ភាព​ជាក់​ជា​មិន​ខាន ។

មន្ត្រី​សាលាក្រុង​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ធ្លាប់​មាន​វិធានការ​ចុះ​មក​ហាមឃាត់​និង​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ក៏​ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងសំណង់​ទាំងនោះ​មិន​ក្លា​ច​ញញើត​ចំពោះ​អាជ្ញាធរ​នោះ​ទេ ៕