ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Haaland សារភាព​រឿង​១​ក្រោយ Lewandowski ធ្វើ​បាន Hat-Trick

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ជំនួប​ដ៏​ធំ​ប្រចាំ​ក្រប​ខណ្ឌ Bundesliga បញ្ចប់​ទៅ​យ៉ាង​ជក់ចិត្ត​បំផុត​កាលពី​យប់មិញ ដោយ​ក្រុម​ម្ចាស់ផ្ទះ Bayern Munich បាន​វាយបក​យកឈ្នះ​លើ​ក្រុម Dortmund…

អា​ល្លឺ​ម៉​ង់ ៖ ជំនួប​ដ៏​ធំ​ប្រចាំ​ក្រប​ខណ្ឌ Bundesliga បញ្ចប់​ទៅ​យ៉ាង​ជក់ចិត្ត​បំផុត​កាលពី​យប់មិញ ដោយ​ក្រុម​ម្ចាស់ផ្ទះ Bayern Munich បាន​វាយបក​យកឈ្នះ​លើ​ក្រុម Dortmund ដោយ​លទ្ធផល ៤-២​។

ខ្សែប្រយុទ្ធ Robert Lewandowski ធ្វើ​បាន​៣​គ្រាប់​ម្នាក់ឯង (Hat-Trick) ស្រប​ពេល​១​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែការពារ Jerome Boateng ជួយ Bayern វាយបក​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Dortmund ដែល​នាំមុខ​មុន​២​គ្រាប់​តាំងពី​ដើម​តង់​ទី​១ ដែល​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Erling Haaland​។

Bayern Munich បន្តកាន់កាប់​កំពូល​តារាង​មាន ៥៥​ពិន្ទុ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៤ មាន​គម្លាត​ពី​ក្រុម​លេខ​២ Leipzig ចំនួន ២​ពិន្ទុ​។ ខណៈ​ដែល Dortmund ស្ថិត​នៅ​លេខ​៦​មាន ៣៩​ពិន្ទុ​។

ក្រោយ​ចប់​ការ​ប្រកួត ខ្សែប្រយុទ្ធ​វ័យក្មេង Haaland បាន​សារភាព​ពី​រឿង​ដ៏​លំបាក​បំផុត ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​បញ្ចូល​ទី​ជាមួយនឹង Lewandowski ថា «​នៅ​ពេល​ដែល​ខ្ញុំ​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​មាន​១​គ្រាប់​តាម​ពីក្រោយ​គាត់​។ គាត់​ក៏​ធ្ចើបាន Hat-Trick ដែល​ប្រៀប​ដូច​ជា​រឿង​ធម្មតា​សម្រាប់​គាត់​ដែល​ត្រូវធ្វើ​វា​»៕ (​ដកស្រង់់​ចេញពី Goal)

https://www.youtube.com/watch?v=AEC_cwYLvJ8