ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចេះ ​! សិស្ស​វិទ្យាល័យ​សំរោង​ដួល​សន្លប់​ដល់​ទៅ៤៩​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្ដីរាយការណ៍​របស់​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ខេត្តសៀមរាប​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១…

ខេត្តសៀមរាប ៖ សេចក្ដីរាយការណ៍​របស់​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ខេត្តសៀមរាប​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ចំនួន​សរុប​៤៩​នាក់​មាន​អាកា​រៈ​ដួល​សន្លប់ ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ហើយ​ពួក​គេ​ទាំង​អស់នោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ដដែល ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​៦ ខែមីនា​នេះ ។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា តាម​របាយ​កាណ៍​របស់​គ្រូពេទ្យ តាម​រយៈ​ការ​រាយការណ៍​របស់​លោកគ្រូ​នៅ​កន្លែង​កើតហេតុ​ថា ដំបូង​ឡើយ​មាន​ក្មេង​ស្រី​ម្នាក់​មាន​អាកា​រៈ​រវើរវាយ ស្រែកយំ​ខ្លាំង​ៗ ប្រទាញ​ដៃជើង ហើយ​មិត្តភក្តិ​គាត់​បាន​មក​អោប និង​ជួយ​គាត់ ព្រមទាំង​មាន​ភ័យ​ខ្លាច ហើយ​បន្ទាប់​មក​មិត្តភក្តិ​ខ្លះ​ក៏​យំ និង​ខ្លះ​ទៀត​ក៏​សន្លប់​ផង​ដែរ ។
ក្រោយ​ការ​ពិនិត្យ​សុខភាព និង​សង្គ្រោះ​បឋម​រួច​មក​បង្ហាញ​ថា បរិមាណ​ជាតិ​ស្ករ សម្ពាធ​ឈាម និង​អុក​ស៊ី​សែន គឺ​មិន​មាន​បញ្ហា​នោះ​ទេ ។

ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​សន្និដ្ឋាន​បឋម​ថា ជា​ការ​ភ័យ​ត​ៗ​គ្នា តែ​ចំពោះ​សិស្ស​ម្នាក់​ដែល​មាន​អាកា​រៈ​ដំបូង​គេ គឺ​គ្រូពេទ្យ​កំពុង​សាកសួរ​ក្រុម​គ្រួសារ​អំពី​សុខភាព​គាត់ នា​ពេល​កន្លង​មក និង​ត្រូវ​បន្ត​តាមដាន​បន្ថែម​ទៀត ។

ដោយឡែក មាតាបិតា​សិស្ស និង​ចាស់ព្រឹទ្ធាចារ្យ​នៅ​ទីនោះ​យល់​ឃើញ​ថា មក​ពី​ជំនឿ​អ​រូបិយ​រហូត​ពួក​គាត់​បាន​នាំ​គ្នា​សែនព្រេន ដោយហេតុ​ថា​ពួក​គាត់​បានលឺ​កូនសិស្ស​ទាំងនោះ​ថា បានឃើញ​រូបភាព​ចម្លែក​ៗ គួរ​ឲ្យ​ភ័យ​ខ្លាច និង​ប្រឡាក់​ឈាម​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​រវើរវាយ និង​ដួល​សន្លប់​ជា​បន្តបន្ទាប់ ។

ទោះបីជា​យ៉ាងនេះ​ក្តី លោក​អភិបាលស្រុក បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ត្រូវ​បន្ត​ស្រាវជ្រាវ រក​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ