ស្ថានភាព​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​ស្ងាត់ជ្រងំ​នៅ​ព្រឹក​នេះ បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ​១៩ ចំនួន​៣​ថ្ងៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថានភាព​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​ស្ងាត់ជ្រងំ​នៅ​ព្រឹក​នេះ បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ​១៩ ចំនួន​៣​ថ្ងៃ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មិ​នា នេះ មាន​សភាព​ស្ងាត់ជ្រងំ ហើយ​បន្ទាប់​ពី​មានការ​ផ្ទុះ​វិជ្ជមាន​កូដ​វី​ដ​១៩ ចំនួន​៣​ថ្ងៃ​មក​ហើយ និង​ហាង​ចិន​មួយ​ចំនួន​បាន​បិទទ្វារ…

រាជធានី​ភ្នំពេញ ៖ នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មិ​នា នេះ មាន​សភាព​ស្ងាត់ជ្រងំ ហើយ​បន្ទាប់​ពី​មានការ​ផ្ទុះ​វិជ្ជមាន​កូដ​វី​ដ​១៩ ចំនួន​៣​ថ្ងៃ​មក​ហើយ និង​ហាង​ចិន​មួយ​ចំនួន​បាន​បិទទ្វារ ។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​អះអាង​ថា ពុំ​ទាន់​រក​មាន​វិជ្ជមាន​កូ​វី​ដ​បន្ថែម​ទៀត​នោះ​ទេ ។ ចំណែក​ផ្ទះ​២​ល្វែង គឺ​លេខ​២៧ និង​២៩ ផ្លូវ​ជឺ​វែ​ល ដែល​ជា​បន្ទប់ ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ និង​ឪ​ស​ថ​ស្ថានរ​ងក​ជី​ន​ប៉ោ​ឆេ​ង ស្ថិត​នៅ​ក្នុង​បុរី​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជាទី​តាំង​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ លើ​ជនជាតិ​ចិន​២​នាក់ ដែល​មក​សម្រាក​ព្យាបាល​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​បិទទ្វារ​ទុក​មនុស្ស​ចំនួន ៦​នាក់ នៅ​ខាងក្នុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ និង​បាន​យក​សំណាក់​ទៅ​ត្រួតពិនិត្យ ។

គួរ​បញ្ជាក់​ថា ហាង​លក់ដូរ និង​ផ្ទះ​ជនជាតិ​ចិន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​ត្រូវ​បាន​បិទទ្វារ​ជា​បណ្តើរ​ៗ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០២១​នេះ​បន្ទាប់​ពី​ផ្ទុះ​វិជ្ជមាន​កូដ​វី​ដ​១៩ លើ​ជនជាតិ​ចិន​២​នាក់ ដែល​មាន​ជំងឺ​មក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ​មួយ​របស់​ជនជាតិ កាលពី​វេលា​យប់ ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០២១ ។ បន្ទាប់​ពី​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩ ទីតាំង​ត្រូវ​បាន​បិទទ្វារ និង​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ទាំង​យប់ ព្រមទាំង​ណែនាំ​អោយ​អ្នក​ផ្សេង​ៗ​ទៀត​ធ្វើ​ច​ត្តា​ឡី​ស័ក ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិ​នា មន្ត្រី​សុខាភិបាល​ក៏​ដូច​ជា អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ណែនាំ​ដល់​ជនជាតិ​ចិន​ផ្សេង​ៗ​ទៀត ដែល​មាន​ហាង និង​ផ្ទះ​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា មក​តម្រង់​ជា​ជូរ ដើម្បី​យក​សំណាក់​ទៅ​ត្រួតពិនិត្យ ។

ទន្ទឹម​នោះ​ផ្ទះ និង​ហាង​ជា​ច្រើន ដែល​ភាគច្រើន​ជា​ហាង​ជនជាតិ​ចិន​បាន​បិទទ្វារ​រហូត​មក​ហើយ អ្នក​ដែល​រស់នៅ​ជុំវិញ​ផ្សារ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក និង​មក​យក​សំណាក់​ទៅ​ត្រួតពិនិត្យ តែ​មិន​ទាន់​ទទួល​ដំណឹង​ថា រាលដាល​នោះ​ឡើយ ។ ទោះបីជា​យ៉ាងណា​ហាង និង​ផ្ទះ​ដែល​នៅ​ជំវិញ​ផ្សារ​នៅ​តែ​បន្ត​បិទទ្វារ​ស្ងាត់ជ្រងំ ៕