ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងពលតូចលេខ៧០ បិទវគ្គ​ហ្វឹកហ្វឺន​បំប៉នលំហាត់របៀប​បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខា

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ពិធីនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជា​មេបញ្ជាការកងពលតូចលេខ៧០ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​។…

ខេត្តកំពត៖ ពិធីនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជា​មេបញ្ជាការកងពលតូចលេខ៧០ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​។

សូមជំរាបថា ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប​បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខានេះ បានប្រារព្ធនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី។

លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទី​ជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់កងទ័ព ជាពិសេសយោធិន ដើម្បី​អភិវឌ្ឍន៍ចំណេះដឹង អោយកាន់តែរីកចម្រើនមួយកំរិតថែមទៀត។

លោកមេបញ្ជាការកងពល បានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជំរុញ​អោយយោធិនមានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ព អោយបានយល់ដឹងកាន់តែច្បាស់ ស្ទាត់ជំនាញ។ ជាពិសេស ដើម្បីអោយយោធិន​បង្កើននូវសមត្ថភាព ពង្រីកចំណេះដឹងរបស់កងទ័ពភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដើម្បីពង្រឹង​វិន័យសណ្តាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្សេងៗ ដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំរើជាតិ។

លោកមេបញ្ជាការ ក៏បានណែនាំដល់​សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យក្នុងការរៀនសូត្រ ដើម្បីឱ្យដំណើរការមានភាពរលូន និងទទួលបាន​លទ្ធផលល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខានេះ គឺមានរយៈពេល ៤៦ថ្ងៃ៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ