ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំប៉ី​ខ្មៅ និង​គ្រួសារ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ឧទ្ទិស​កុសល​ថ្ងៃ​បុណ្យខួប​​៧​ថ្ងៃ​មេក្រុម​ឧក្រិដ្ឋជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង យិ​ន​ហៅ ចំប៉ី​ខ្មៅ ដែល​គេ​ស្គាល់​នៅ​ក្នុង​បណ្តាញ​សង្គម រួម និង​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​ប្រមាណ​ជាង​៣០​នាក់ បាន​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ​រៀបចំ​សូត្រ​មន្ត​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​សព​មេ​ឧក្រិដ្ឋជន…

រាជធានី​ភ្នំពេញ ៖ លោក ហេង យិ​ន​ហៅ ចំប៉ី​ខ្មៅ ដែល​គេ​ស្គាល់​នៅ​ក្នុង​បណ្តាញ​សង្គម រួម និង​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​ប្រមាណ​ជាង​៣០​នាក់ បាន​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ​រៀបចំ​សូត្រ​មន្ត​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​សព​មេ​ឧក្រិដ្ឋជន អ៊ឹម សុវណ្ណ​រិ​ទ្ធ នៅ​ថ្ងៃ​គម្រប់​ខួប​៧​ថ្ងៃ​របស់​ឧក្រិដ្ឋជន​៤​នាក់ ដែល​បាន​បាន​បាត់បង់​ជីវិត ។

នៅ​ព្រឹក ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុ នេះ​ដែរ គេ​ឃើញ​ក្រុម​គ្រួសារ​សព​ឧក្រិដ្ឋជន រី ពីសី ក៏​បាន​និមន្ត​ព្រះសង្ឃ​ចំនួន ៤​អង្គ ធ្វើបុណ្យ​គម្រប់​៦៧​ថ្ងៃ​ដែរ ។ ការ​រៀបចំ​ធ្វើបុណ្យ​គម្រប់​៧​ថ្ងៃនេះ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​លោក ហេង យិ​ន ហៅ​ចំប៉ី​ខ្មៅ បាន​ទិញ​កោដ្ឋ​យក​ទៅ​ដាក់​ធាតុ​ឧក្រិដ្ឋជន អ៊ឹម សុវណ្ណ​រិ​ទ្ធ កាលពី​ថ្ងៃ​ទី​០៤ មិ​នា ឆ្នាំ​២០២១ នឹង​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម របស់​ខ្លួន​ព្រមទាំង​អំពាវនាវ​ដល់​អ្នក​ដែល​ចង់​ចូល​បុណ្យ​តាម​ABA​ខ្លួន ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក គេ​ឃើញ​ម្តាយ​របស់​សព​ឧក្រិដ្ឋជន​ឈ្មោះ រី ពីសី ក៏​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ​សូត្រ ឧទ្ទិស​កុសល​អោយ​កូន​ដែល​បាន​ស្លាប់​ទៅ ។

តាម​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា គ្មាន​ឪពុក​ម្តាយ​ណា​ម្នាក់​ចង់អោយ​កូន​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​នោះ​ទេ អ្វី​ដែល​ខុសឆ្គង​ប្រព្រឹត្តិ​អំពើ​មិនល្អ ក្នុង​សង្គម​វា​ហួស​ទៅ​ហើយ សូម​អោយ​កូន​ចាប់ជាតិ​កើតមក​ជាតិ​ក្រោយ ប្រព្រឹត្ត​តែ​អំពើ​ល្អ ។

បន្ទាប់​ពី​សូត្រ​មន្ត​ធ្វើបុណ្យ​ចប់​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក គេ​ឃើញ​លោក ហេង យិ​ន ហៅ​ចំប៉ី​ខ្មៅ និង​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ធម្មធ​រោ សុ​ម៉ា​នី​ន​គង់នៅ​វត្ត​មួយ​ក្នុងស្រុក​រលៀប​ប្អៀ​រ ខេត្តកំពង់ឆ្នាំង រួម​ទាំង​មិត្ត​ក្នុង​បណ្តាញ​សង្គម​ប្រមាណ​ជាង​៣០​នាក់ ក៏​បាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ សូត្រ​មន្ត​ឧទ្ទិស​កុសល​ជួន​ដល់​វិញ្ញាណក្ខន្ធ​លោក អ៊ឹម សុវណ្ណ​រិ​ទ្ធ ដែល​គេ​ស្គាល់​ថា ជា​មេ​ឧក្រិដ្ឋជន​ចាប់ជំរិត និង​ប្លន់​នោះ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​ចំណោម​អ្នក​មក​ចូលរួម​ធ្វើបុណ្យ​នោះ​ក៏​មាន​បងប្អូន សាច់ញាតិ និង​ខ្លះ​ជា​អ្នក​រួមការ​ងារ និង​ស្គាល់​បាន​មក​ចូលរួម​ដែរ តែ​មិន​ទំលាយ​អោយ​ដឹង​នោះ​ទេ ។

ព្រះ​តេជគុណ​ព្រះ​នាម ធម្មធ​រោ សុ​ម៉ា​នី​ន បាន​មាន​សង្ឃ​ដិ​ការ​អោយ​ដឹង​ថា ព្រះ​អង្គ​មិនមែន​ជា​សាច់ញាតិ បងប្អូន​សព ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ​នោះ​ទេ តែ​ក្នុង​នាម​ជា​ជាតិ​សាសន៍​ដូច​គ្នា​ដែល​កាន់​ព្រះ​សាសនា ព្រះ​អង្គ​នឹង​ញោម ហេង យិ​ន ហៅ​ចំប៉ី​ខ្មៅ ក៏​បាន​ផ្តួចផ្តើម​រៀបចំ​ធ្វើ​ពិធី​នេះ​ឡើង ដោយ​មានការ​ចូលរួម​ពី​ញោម​ៗ​ក្នុង​បណ្តាញ​សង្គម ។

គួរ​បញ្ជាក់​ថា ក្រុម​ឧក្រិដ្ឋជន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាញ់​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១​កន្លង​មក​នៅ​ចំណុច វិឡា​លេខ​២០ បុរី​អង្គរ​ភ្នំពេញ​ក្នុងភូមិ បន្លា​ស្អិត​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បន្ទាប់​ពី រៀបចំ​គម្រោង​ចូល​ទៅ​ជំរិត និង​ប្លន់​សម្លាប់​លោក ម៉ៅ ហួរ ភេទ​ប្រុស​អាយុ ៥៨​ឆ្នាំ ជា​ពាណិជ្ជករ និង​ជា​មន្ត្រី​អគ្គី​ស​នី​មិន​បាន​សម្រេច ។

សព​ឧក្រិដ្ឋជន ទាំង​៤​នាក់​ត្រូវ​បញ្ជូន​ទៅ​តំកល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ហើយ​សព​ឧក្រិដ្ឋជន​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ទៅ​ទទួលយក និង​បាន​បូជា​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​០២ ខែ​មិ​នា ។ ដោយឡែក​សព​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ជា​មេ​ក្លោ​ង​ពុំ​មានគ្រួសារ​ទៅ​ទទួលយក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ