ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី ទទួលបានវ៉ាក់​សាំង ២៤០០ដូស សម្រាប់ចាក់ឲ្យ​ពេទ្យ និងប៉ូលិស ១២០០នាក់

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំង​ការពារជំងឺ Covid 19 ដំណាក់កាលទី១ ដល់មន្ត្រីជួរមុខ គឺគ្រូពេទ្យ និងមន្ត្រីនគរបាល…

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំង​ការពារជំងឺ Covid 19 ដំណាក់កាលទី១ ដល់មន្ត្រីជួរមុខ គឺគ្រូពេទ្យ និងមន្ត្រីនគរបាល ដើម្បីឆ្លើយតបទៅនឹងការរីករាលដាល ជំងឺ Covid-19 ដែលកំពុងកើតមានជាបន្តបន្ទាប់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ បានឲ្យដឹងថា ជាជំហានដំបូងនេះ ខេត្តមណ្ឌលគិរី ទទួលបាន​វ៉ាក់សាំង​ការពារជំងឺ covid 19 ចំនួន ២​៤០០ ដូស ដើម្បីចាក់ដល់ក្រុមគ្រូពេទ្យ និងក្រុមនគរបាល ចំនួន ១២០០ នាក់។

ឯកឧត្តម អភិបាលខេត្តបន្តថា ក្នុងមួយថ្ងៃ ក្រុមគ្រូពេទ្យជំនាញ អាចចាក់វ៉ាក់សាំង ជូនដល់អ្នកទទួលសេវា ចំនួន ៩០ ទៅ ១០០ នាក់ ហើយនឹងត្រូវប្រើពេល​រហូតដល់ ១០ថ្ងៃ ដើម្បីចាក់ជូនមនុស្សចំនួន ១២០០ នាក់​។

ថ្វីបើទទួលបានការចាក់វ៉ាក់សាំងនៅដំណាក់កាលទី​១នេះក៏ដោយ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្ដាំផ្ញើ ទៅដល់អ្នក ដែលបានចាក់វ៉ាក់សាំងរួចរាល់ថា ត្រូវមានការប្រុង​ប្រយ័ត្ន និងបង្កើនកិច្ចការពារជាប់ជានិច្ច តាមវិធានការរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វេសប្រហែស ដោយអាងថា ទទួលបានការចាក់វ៉ាក់សាំងនោះទេ។

ក្រៅពីនេះ ខេត្តមណ្ឌលគិរី នៅតែត្រៀមបង្ការទប់ស្កាត់ ពលរដ្ឋចំណាកស្រុក និងជនអន្តោប្រវេសន៍ជាដើម ដែលចូលមកក្នុងខេត្តមណ្ឌលគិរី ដោយតម្រូវ​ឲ្យមានការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ អាជ្ញាធរបានដាក់ពង្រាយ​កម្លាំង ឈរជើងនៅតាមបន្ទាត់ព្រំដែន​ជាង ៤០០ នាក់ ដើម្បីការពារការលួច​ឆ្លងដែនដោយខុសច្បាប់ ដែល​អាចនាំ​ជំងឺ Covid-19  ឆ្លងរីករាលដាល ចូលក្នុងសហគមន៍៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ