ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ​កើន​៩៥​នាក់ ខណៈ​អ្នក​យក​សំណាក​កើន​ជាង​១​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត លើ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត លើ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១ គិត​ត្រឹម​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក នេះ អ្នក​វិជ្ជមាន​ថ្មី​ចំនួន​១២​នាក់ ស្រី​៣​នាក់ ជនជាតិ​ចិន (​បូក​យោង ៩៥​នាក់ ស្រី​៤២​នាក់​) ។

លោក​បន្ត​ថា អ្នកជំងឺ​ទាំងអស់​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត (​ពេទ្យ​ចំការ​ចេក​) និង កន្លែង​ព្យាបាល សា​កា​ណា (Sakana) ។

អ្នកនាំពាក្យ​បានឱ្យ​ដឹង​ទៀត​ថា បាន​យក​សំណាក​ថ្មី​តាម​គោលដៅ HOTSPOT ចំនួន ២ កន្លែង​បាន​ចំនួន ៧៣​នាក់ ស្រី ៥៤​នាក់ (​បូក​យោង ១០៦៦១​នាក់ ស្រី ៤៥៧១​នាក់​) និង​បាន​យក​សំណាក​លើក​ទី​២ ចំនួន​១៨​នាក់ ស្រី ១១​នាក់ (​បូក​យោង ចំនួន ៣២៤​នាក់ ស្រី​១១១​នាក់​)​។

ចំពោះ​វិធានការ​រដ្ឋបាល​ខេត្ត បាន​ពិន័យ​អន្តរកាល​ជា​ប្រាក់​ចំពោះ​បុគ្គល​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​មិន​បាន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​លេខ​២៧ ចំនួន​៣​នាក់ បាន​ថវិកា​ចំនួន ៦​លាន​រៀល និង​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​អាជីវកម្ម សេវាកម្ម​គ្រប់​ប្រភេទ​បាន​ចំនួន ៥១០ កន្លែង ។

លោក ឃាង ភារ​ម្យ បាន​បញ្ជាក់​ថា បាន​បន្ត និង​រឹត​បន្តឹង​ដោយ​ដាក់​គោលដៅ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​រថយន្ត​ចេញ​-​ចូល​ខេត្ត ចំនួន ៤​កន្លែង ។ បាន​បន្ត​បិទ​ការ​ចេញ​-​ចូល​ទីតាំង​សរុប​ចំនួន ៤៣​កន្លែង ព្រមទាំង​បន្ត​ស្រាវជ្រាវ និង​អំពាវនាវ​ដល់​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​អោយ​ស្ម័គ្រ ចិត្ត​មក​យក​វត្ថុ​សំណាក និង​ធ្វើ​ច​ត្តា​ឡី ស័ក​អោយ​បាន​ត្រឹមត្រូវ​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ