ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ក្មេង​ប្រុស​ម្នាក់​នៅ​ស្ទឹង​មាន​ជ័យ​កើត​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២១​នាក់ ពី​ព្រឹត្តិការណ៍​សហគមន៍ ២០…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២១​នាក់ ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​អ្នកជំងឺ​ទាំង​២១​នាក់ មាន​១១​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ និង​១០​នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ រួម​ទាំង​កុមា​រា​ម្នាក់​ផង​ដែរ ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​២១​នាក់​ខាងលើ មាន​ក្មេង​ប្រុស​ម្នាក់ អាយុ​១២​ឆ្នាំ បាន​កើត​កូ​វី​ដ​១៩ ដែល​ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

អ្នកជំងឺ​ទាំង​២១​នាក់​នោះ មាននៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​១៣​នាក់​, ជនជាតិ​ខ្មែរ​០៤​នាក់​, ជនជាតិ​វៀតណាម​០៣​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ។

សូម​បញ្ជាក់​ថា ៖ គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៩៥៣​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៩១​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​ចំនួន​៤៦១​នាក់ និង​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ កើន​ដល់ ៤៤៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ