ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ចំប៉ី​ខ្មៅ​ធ្វើបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​មេ​ឧក្រិដ្ឋជន​ព្រោះ​មិន​មាន​សាច់ញាតិ​ធ្វើ​ឲ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​គម្រប់​៧​ថ្ងៃ បុណ្យសព​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ដែល​គេ​ស​ង្ខេ​ត​ឃើញ​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃើញ​មាន​ក្រុម​គ្រួសារ​សព​១…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​គម្រប់​៧​ថ្ងៃ បុណ្យសព​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ដែល​គេ​ស​ង្ខេ​ត​ឃើញ​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃើញ​មាន​ក្រុម​គ្រួសារ​សព​១ ក្នុង​នោះ គឺ​ក្រុម​គ្រួសារ​សព​ឈ្មោះ រី​ពិសី ត្រូវ​បាន​ក្រុម​គ្រួសារ​និមន្ត​ព្រះសង្ឃ​៤​អង្គ​សូត្រ​មន្ត ។ ចំណែក​សព​២​ទៀត​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ផង​ដែរ ។

ដោយឡែក​សព​ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ត្រូវ​បាន​ចំប៉ី​ខ្មៅ គាត់​ធ្វើបុណ្យ​ឲ្យ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ផង​ដែរ ព្រោះ​មិន​មាន​សាច់ញាតិ​មក​ធ្វើបុណ្យ​ឲ្យ ។

ជាក់ស្តែង​ចំប៉ី​ខ្មៅ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា « ខ្មោច​ងាប់​ទៅ​ហើយនៅ​ឡើង​ឈ្មោះ​ស្អុយ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា ខ្លួន​នឹង​ស្លាប់​ទៅ​ព្រោះ​អ្វី នៅ​កន្លែង​ណា នៅ​ទីណា នោះ​ទេ មិនដឹង សូ​ម្បី​តែ​ពេលវេលា​ថ្ងៃនេះ ឬ​ថ្ងៃស្អែក ថ្ងៃ​ណាមួយ តែ​រឹទ្ធិ​ស្លាប់​ហើយ ខ្ញុំ​មិនមែន​ជា​ញាតិ មិន​ដែល​ស្គាល់ មិន​ដែល​ជួប បាន​ត្រឹមតែ​ទិញ​កោដ្ឋ​ដាក់​ឆ្អឹង​ឱ្យ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ឱ្យ​តែ​ប៉ុន​ហ្នឹង ខ្ញុំ​សង្ឃឹមថា មិត្ត​ដែល​ធ្លាប់​ជល់​កែវ​ជាមួយ​គាត់​នឹង​មក​ជូន​ដំណើរ​គាត់​ចុង​ក្រោយ ។ មនុស្ស​ណា​មិន​ធ្លាប់​ខុស តែ​គ្នា​ស្លាប់​ទៅ​ហើយ ឆ្អឹង ធាតុ​គ្នា គួរតែ​ដាក់​ឱ្យ​បាន​សមរម្យ​ជា​មនុស្ស » ។

ចំប៉ី​ខ្មៅ​បាន​បន្ត​ថា ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​នឹង​អហោសិកម្ម​ឱ្យ ចោរ​ដែល​ស្លាប់​ទៅ​ហើយ នេះ សូ​ម្បី​តែ​បងប្អូន​គេ​ក៏​មិន​អើពើ តែ​ខ្ញុំ​មាន​តែ​ជួយ​រក្សា​បាន​ប៉ុន​ហ្នឹង ។

គំរប​បុណ្យ​៧​ថ្ងៃ ខ្ញុំ​នឹង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​តាម​ប្រពៃណី​នៃ​ពិធីបុណ្យ​សព្វ បើ​ពុក​ម៉ែ​បងប្អូន យល់​ថា ការ​ធ្វើបុណ្យ ត្រូវ​រើស​ថា ជា​មនុស្ស​ល្អ ឬ​អាក្រក់​ជា​សិទ្ធិ ក្នុង​ការ​សម្រេចចិត្ត​របស់​អ្នក​ទាំងអស់​គ្នា តែ​សូម​ធ្វើបុណ្យ​ជាមួយ​ចោរ​មួយ​ក្បាល​ដែល​គ្នា​ងាប់​ទៅ​គ្មាន​ញាតិ​ផង ។

បើ​ការ​បញ្ជាក់​របស់​ចំប៉ី​ខ្មៅ​បាន​ឲ្យ​ដឹង​ថា អ្នក​មក​ធ្វើបុណ្យ​ទាំង​៣០​នាក់​នេះ មិនមែន​ជា​បងប្អូន ឬ​សាច់ញាតិ​របស់​សព​ឧក្រិដ្ឋជន​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ខាងក្រៅ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ទាំង​៣០​នាក់​ជាង ដែល​បាន​មក​ចូលរួម​បុណ្យ​នោះ គឺ​មាន​អ្នក​ដែល​ស្គាល់គ្នា មាន​មិត្តភក្តិ អ្នក​ដែល​ធ្វើការ​ជាមួយ​គ្នា មេ​ឧក្រិដ្ឋជន​នោះ​ផង​ដែរ ប៉ុន្តែ​មិន​បាន​បង្ហើប​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ ។

សូម​រំលឹក​ថា ៖ ករណី​ក្រុម​ឧក្រិដ្ឋជន​ចំនួន ០៤​នាក់ ដោយ​ប្រើប្រាស់​កាំភ្លើង​វែង​០១​ដើម និង​ខ្លី​២​ដើម រៀប​គម្រោង​ចូល​ប្លន់​ចាប់ជំរិត ដែល​មាន​ទីតាំង​ក្នុង​បុរី​មួយ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស​ស្លា​.​ប់​ទាំង​៤​នាក់​នៅ​កន្លែង​កើតហេតុ​នោះ មន្ត្រី​នគរបាល បង្ហើប​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ទាំង​៤​នាក់​ហើយ ។

ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ​២២​ឆ្នាំ ជា​មេខ្លោង ត្រូវ​គេ​ដឹង​ថា កាន់​ប័ណ្ណ​សម្គាល់​ជា​មន្ត្រី​យោធា មាន​ឋានន្តរ​ស័ក​ថ្នាក់​វរសេនីយ៍ត្រី ទោះបីជា​យ៉ាងណា ស្នងការដ្ឋាន​បុគ្គលិក​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ធ្វើការ​បដិសេធ​ដោយ​អះអាង​ថា ប័ណ្ណ​ដែល​ជនល្មើស​ឈ្មោះ អ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ ប្រើប្រាស់​ជា​ប័ណ្ណ​ក្លែងក្លាយ មិនមែន​ជា​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​បញ្ជាការដ្ឋាន​អង្គរក្ស​ឡើយ ។

ទី​២. ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ទី​៣. ឈ្មោះ ម៉ូ​វ ផានិត អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្រោយ​វត្ត​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ​ស្រុក​កង​ពិសី ខេត្ត​កំពង់​ស្ពី ។

និង​ទី​៤. ឈ្មោះ រ៉​ន ភា​រុណ អាយុ​២១​ឆ្នាំ នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ