ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានថាសន្តិសុខសណ្ឋាគារ​សុខា​កំពុង​លាក់ខ្លួន ការពិតរង់ចាំធ្វើ​ច​ត្តា​​ឡី​​ស័ក​ហើយ​​​ទើប​​ចាត់​​ការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់លោក​អ្នក​ប្រហែល​មិន​ភ្លេច​ទេ ចំពោះ​ការ​ផ្តល់​រហស្សនាម​ក្រៅ ផ្លូវការ​ទៅ​លើ​បុរស​ជា​សន្តិសុខ​ថា ​ជា​ស្ថាបនិក​សហគមន៍​២០ កុម្ភៈ​នោះ ពេល​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ហើយ​អត់ឱ្យ​រួចខ្លួន​ជា​ដាច់ខាត ។ បុរស​ម្នាក់​ជា​សន្តិសុខសណ្ឋាគារ​សុខា…

រាជធានី​ភ្នំពេញ ៖ អស់លោក​អ្នក​ប្រហែល​មិន​ភ្លេច​ទេ ចំពោះ​ការ​ផ្តល់​រហស្សនាម​ក្រៅ ផ្លូវការ​ទៅ​លើ​បុរស​ជា​សន្តិសុខ​ថា ​ជា​ស្ថាបនិក​សហគមន៍​២០ កុម្ភៈ​នោះ ពេល​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ហើយ​អត់ឱ្យ​រួចខ្លួន​ជា​ដាច់ខាត ។

បុរស​ម្នាក់​ជា​សន្តិសុខសណ្ឋាគារ​សុខា ដែល​បាន​លួចលាក់​ជម្លៀស​ស្ត្រីជន​ជាតិចិន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សណ្ឋាគារ​សុខា កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ ធ្វើការ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ​ហើយ ដើម្បី​បន្ត​វិធានការ​ផ្លូវច្បាប់ ។

សន្តិសុខ​រូប​នេះ​ឈ្មោះ រ៉ែ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​សន្តិសុខ​សណ្ឋាគារ​សុខា មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន ផ្ទះ​ជួល​ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជ ធានី​ភ្នំពេញ ។ ជន​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប​ញ្ចូ​ន​ខ្លួន​ទៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​​ក្រោម ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្រោយ​បុរស​រូប​នេះ បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​ចិន ខណៈ​រូបគេ​បាន​លួចលាក់​ជម្លៀស​ឱ្យ​ចេញពី​ទីតាំង​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដែល​ស្ត្រី​ចិន​រូប​នេះ ​មាន​មេរោគ​កូ​វី​ដ​១៩​ទៅ​ចម្លង​តាម​ក្លិប​ឱ្យ​បុរស​ចិន​មួយ​កំ​ភ្លូ​សទៀត​និង​សហគមន៍​២០ កុម្ភៈ ។

ក្រោយ​លទ្ធផល​១៤​ថ្ងៃ ឃើញ​ថា​រូបគេ អវិជ្ជមាន​កូ​វី​ដ​១៩ ក៏​ត្រូវ​បាន​កម្លាំង​កងរាជ អាវុធ ហត្ថ​ខណ្ឌមានជ័យ ប​ញ្ចូ​ន​ខ្លួន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទៅ​កាន់ អនុគណ​:​កម្ម​ការ​ស្រាវជ្រាវ​ដែល​មាន​ទីបញ្ជាការ​ស្ថិត​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​បន្ត​នីតិ
វិធី ។

គួរ​ជម្រាប​ថា ទ​ង្វើ​របស់​បុរស​រូប​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​សង្គម​ជា​ខ្លាំង បន្ទាប់​ពី​ស្ត្រីជន​ជាតិចិន​ដែល​បាន​ជម្លៀស​ចេញ​នោះ បាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ហើយ​ក៏​
បា​នប​នុ្ត​ចម្លង​សាយភាយ​ចូល​ទៅ​កាន់​សហគមន៍ តាំងពី​ពេល​នោះ មក​ទល់​នឹង​បច្ចុប្បន្ន ។

សម្រាប់​ការ​ចាប់​សន្តិសុខ​រូប​នេះ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​តាំងពី​ថ្ងៃ​ទី​២០ កុម្ភៈ មក​ដល់​ពេល​នេះ គេ​ទើបតែ​ដឹង​ប៉ុណ្ណោះ ដែល​ម្នាក់​ៗ​ស្មានថា ជន​នេះ​កំពុង​លាក់ខ្លួន​នៅ​កន្លែង​ណា មួយ ទីបំផុត​បែរជា​ជាប់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចាក់​អង្រែ រង់ចាំ​ឱ្យ​ចប់១៤​ថ្ងៃ ទើប​ចាត់ ការ​តាម​នីតិវិធី ដែល​គេ​ឱ្យឈ្មោះ​គាត់​ថា ជា​ស្ថាបនិក​សហគមន៍​២០​កុម្ភៈដ៏​អស្ចារ្យ​
នេះ ៕

អត្ថបទសរសេរ ដោយ