ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ក្លាយ​ម្តាយ​ស្តីបន្ទោស​រឿង​ម៉ូតូ​ចូល​ផ្ទះ​ទើប​បុរស​ម្នាក់​នេះ​សុខចិត្ត​ប្រើ​វិធី​នេះ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ក្រោយ​ពិនិត្យ និង​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១៥​ម៉ោង សមត្ថកិច្ច​កំណត់​មុខសញ្ញា​សង្ស័យ​បាន និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន រក​ឃើញ​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​របស់​ជន​រង​គ្រោះ…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ក្រោយ​ពិនិត្យ និង​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១៥​ម៉ោង សមត្ថកិច្ច​កំណត់​មុខសញ្ញា​សង្ស័យ​បាន និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន រក​ឃើញ​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​របស់​ជន​រង​គ្រោះ ។ នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចេញផ្សាយ ។

ជនសង្ស័យ​ខាងលើ​មាន ឈ្មោះ ម៉ែ​ន​ណាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ ២០២០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IA.2490 ជា​របស់​ឈ្មោះ ជឿន ចាន់​សុខ​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​០០​នាទី នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ក្នុង​រោងចក្រ វេន​ធូ​រ៉ា ស្ថិត​នៅ​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ករណី​បាត់​ម៉ូតូ​មួយ​គ្រឿង​ដោយ​មានការ​សង្ស័យ​ទៅ​ហ្នឹង​យុវជន​ម្នាក់ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ភាព ក្រោយ​ពិនិត្យ និង​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១៥​ម៉ោង សមត្ថកិច្ច​កំណត់​មុខសញ្ញា​សង្ស័យ​បាន និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន រក​ឃើញ​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​ធ្វើការ​បញ្ចាំ និង​គ្មាន​ប្រាក់​លោះ​យក​មក​វិញ ដោយ​ខ្លាច​ម្ដាយ​ស្ដីបន្ទោស​ខ្លួន​បាន​រក​វិធី​លួច​យក​ម៉ូតូ​អ្នក​ដទៃ ដើម្បី​យក​ទៅ​ផ្ទះ​បន្លំ​កុំអោយ​អាណាព្យាបាល​ដឹង ចៃដន្យ​ពេល​ខ្លួន​ចេញ​មក​ក្បែរ​រោង​ផ្ញើ​ម៉ូតូ ស្រាប់តែ​ឃើញ​ម៉ូតូ​ខាងលើ ទុក​ចោល​មាន​សោរ​ជាប់​ស្រាប់ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​យក​តែ​ម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បាន​ផ្នែក​ព្រហ្មទណ្ឌ​អធិការដ្ឋាន​កំពុងធ្វើការ​សាកសួរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ