ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុលកែលម្អឆ្នេរសមុទ្រ ចាប់ពីឆ្នេរអូរឈើទាល ដល់ឆ្នេរអូរត្រះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឱ្យ​កោះសន្តិភាព​ដឹង​ថា​ ដើម្បី​បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ ដែលមកលេងកម្សាន្តតាមឆ្នេរ​ និងដើម្បីលើកកំពស់​សោភណ្ឌ័ភាព​ផងនោះ​…

ខេត្ត​ព្រះសីហនុ​៖​ លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឱ្យ​កោះសន្តិភាព​ដឹង​ថា​ ដើម្បី​បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ ដែលមកលេងកម្សាន្តតាមឆ្នេរ​ និងដើម្បីលើកកំពស់​សោភណ្ឌ័ភាព​ផងនោះ​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​បានជួសជុលកែលម្អឆ្នេរ ​ដោយចាក់ខ្សាច់បំពេញកន្លែងណា ដែលមានក្រលុកឬខូង​ និងឈូសឆាយកន្លែង ដែលខ្ពស់ អោយរាបស្មើគ្នាផងដែរ​។

លោក​បន្តថា​ ម្យ៉ាង​ដោយសារឃើញគេកាយខ្សាច់គរចោលច្រើនស្តាយ លោកក៏បានសុំយកមកចាក់តាមឆ្នេរតែម្តង​ គឺចាប់ពីឆ្នេរអូរឈើទាល១​ ឆ្នេរអូរឈើទាល២ រហូតទៅដល់ឆ្នេរអូរត្រះ​ ដើម្បី​បង្កលក្ខណៈងាយស្រួល​ជូនប្រជាពលរដ្ឋមកនលេងកម្សាន្ត​។

​មន្ត្រី​ជំនាញ ​ដែល​ទទួលការងារខាងលើនេះ​ បានអោយដឹងថា​ យោងតាម​ការ​ណែនាំ​ របស់​ លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ក្រុមការងារ​ បាន​ និង​កំពុង​ចាក់បំពេញខ្សាច់ទៅតាមឆ្នេរ ដែលកន្លែងមួយចំនួន មានការខូង​បាក់ជារណ្តៅ ចាប់ពីឆ្នេរអូរឈើទាល១​ ឆ្នេរអូរឈើទាល២ រហូតទៅដល់ឆ្នេរអូរត្រះ ដែល​សកម្មភាពការងារ ចាក់បំពេញឆ្នេរខ្សាច់នោះ​ គឺនៅអូរឈើទាល២ ចាប់ពីស្ថានីយបូមទឹកកខ្វក់ រហូតទៅដល់ដើមទីឆ្នេរអូរត្រេះ​ មាន ១៥រណ្តៅ អស់ខ្សាច់ចំនួន ៤៨ទ្បាន។​ ក្រៅពីនោះ យើងឈូសឆាយពង្រាបដោយបំពេញពីខ្ពស់ មកទាប តាមស្ថានភាពជាក់ស្តែងលើទីតាំងស្របឆ្នេរ​។

លោក​បន្ត​ថា​ ចំណែក​នៅអូរឈើទាល១ ចាប់ពីតូបបង អេង ផា រហូតមកទល់ជាប់របង កងទព័ជើងទឹក មាន ០១រណ្តៅ អស់ខ្សាច់ចំនួន ០៣ទ្បាន​ ក្រៅពីនោះ យើងឈូស​ឆាយ​ពង្រាបតាមឆ្នេរ ដោយបំពេញពីខ្ពស់ មកទាប តាមស្ថានភាពជាក់ស្តែងលើទីតាំង​ និងសកម្មភាពការងារ ចាក់បំពេញឆ្នេរខ្សាច់នៅអូរឈើទាល២ ចាប់ពីស្ថានីយបូមទឹក​កខ្វក់រហូតទៅដល់ដើមទីឆ្នេរអូរត្រេះ​ មាន ១៥រណ្តៅ អស់ខ្សាច់ចំនួន ៥២ទ្បាន​ ក្រៅពីនោះ យើងឈូសឆាយពង្រាប ដោយបំពេញពីខ្ពស់ មកទាប តាមស្ថានភាពជាក់ស្តែងលើទីតាំងស្របឆ្នេរ៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ