ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម ផ្តល់អំណោយ​ដល់​​ប្រជាពលរដ្ឋ ១៨២គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ អំណោយមនុស្សធម៌របស់កាកបាទក្រហម ត្រូវបានផ្តល់ឲ្យប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១៨២គ្រួសារ រស់នៅភូមិ០១ សង្កាត់លេខ៣…

ខេត្តព្រះសីហនុ៖ អំណោយមនុស្សធម៌របស់កាកបាទក្រហម ត្រូវបានផ្តល់ឲ្យប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១៨២គ្រួសារ រស់នៅភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីប្រគល់ និងផ្តល់អំណោយនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៤មីនា​។

ជាមួយគ្នានោះ ​​លោក គាំ សុខុម នាយកសាខា​កាកបាទក្រហម ខេត្តព្រះសីហនុ បានស្នើ​សុំឲ្យប្រជាពលរដ្ឋ បន្ត​ចូលរួម​កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ដោយ៖ ១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ ២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន តាមរយៈការចៀសវាងទីកន្លែងបី គឺ៖ ១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។

សម្ភារៈ ដែលផ្តល់ជូនក្នុងមួយគ្រួសារ មាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ០៤កំប៉ុង ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល៕ ដោយ៖ ឈុន គឹមហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ