ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់អង្គុយលេងនៅ​មុខ​ផ្ទះសុខៗ ស្រាប់តែឃើញភ្លើងឆេះ​យ៉ាងសន្ធោសន្ធៅ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​​១​ខ្នង​ និង​ខូចខាត​ទ្រព្យសម្បត្តិ​អ​ស់ទាំង​ស្រុង​​កាលពី​​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ស្រះរាំង ឃុំ​ស្រះ​​រាំង ​ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​​១​ខ្នង​ និង​ខូចខាត​ទ្រព្យសម្បត្តិ​អ​ស់ទាំង​ស្រុង​​កាលពី​​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ស្រះរាំង ឃុំ​ស្រះ​​រាំង ​ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ​ម្ចាស់​ផ្ទះ​​​រងគ្រោះ​ខាងលើ​ឈ្មោះ ញៀន សៀ​ក ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​កើតហេតុ ម្ចាស់​ផ្ទះ​បាន​អង្គុយ​លេង​នៅ​សំ​យ៉ាប​មុខ​ផ្ទះ ​ស្រាប់តែ​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​ផ្ទះ​​ផ្នែក​ខាងលើ​ ហើយ​ក៏​ស្រែកឆោឡោបង្កការ​ភ្ញាក់​ផ្អើល​​ដល់​​អ្នក​ជិតខាង​ឱ្យ​ជួយ​ពន្លត់​ដែរ​ ​ប៉ុន្តែ​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង ​ចូល​ពន្លត់​មិន​បាន​ បណ្តាល​ឱ្យ​ភ្លើងកាន់តែ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ​ រហូត​ដល់​រថយន្ត​ពន្លត់​អ​គ្គិ​ភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ចុះ​មក​ដល់​បាញ់​ពន្លត់​​ ទើប​មិន​បណ្តាល​ឱ្យ​ឆេះរាលដាល​​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ ​ប៉ុន្តែ​​ផ្ទះ​មួយខ្នង​​ខាងលើ​ត្រូវ​អគ្គិភ័យ​​ឆាបឆេះ​អស់ទាំង​ស្រុង ​។

លោក​អធិការ​បាន​បញ្ជាក់​បន្ត​​ថា ​ផ្ទៈ​១​ខ្នង​ខាងលើធ្វើអំពី​​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ក្តា​រ ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង និង​​ខូចខាត​អស់​ទ្រព្យ​​សម្បត្តិ​រួម​មាន ទូរទស្សន៍​១​គ្រឿង កង្ហា​រ​៤​គ្រឿង សំលៀក​បំពាក់​ ចានឆ្នាំង អង្ករ​​៧០​គីឡូក្រាម ប្រាក់​ជិត​១​ម៉ឺន​បាត ខ្សែ​.ក​មាស​១​​តម្លឹង​ ​ប្លាកដៃ​​ប្លាទីន​១​ខ្សែទម្ងន់​១​តម្លឹង​ ​និង​ប្រាក់​៤,៧៥០.០០០​រៀល​។

លោក​អធិការ​បាន​បញ្ជាក់​បន្តទៀត​ថា ​នៅក្នុងហេតុការណ៍​អ​គ្កី​ភ័យ​ឆាបឆេះ​ផ្ទះ​១ខ្នង​ខាងលើ ត្រូវ​​បាន​ជួយ​អន្តរាគមន៍​​ពន្លត់​ ដោយ​មាន​រថយន្ត​ព​ន្ល​ត់​អគ្គី​ភ័យ​១​គ្រឿង​ប្រើ​ទឹក​អស់​២​រថយន្ត​ និង​កម្លាំង​នគរបាល​រួម​ជាមួយ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​​ជួយ​ពន្លត់ផងដែរ ដោយមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ