ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​ហាត់ប្រាណ​នៅ​សួនច្បារ​នាគ​បា.ញ់​ទឹក តែ​ហាក់​ប្រហែស​មិន​គិត​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មិន​ទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​អាច​នឹង​បិទ​បញ្ចប់​ពេល​ណា​ដែរ​នោះ គេ​សង្កេត​ឃើញ​ថា ពល​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បន្ត​ធ្វើការ​ប្រមូលផ្តុំ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​នានា ក៏​ដូច​ជា​នៅ​ម្តុំ​មុខ​វាំង និង​សួនច្បារ​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មិន​ទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​អាច​នឹង​បិទ​បញ្ចប់​ពេល​ណា​ដែរ​នោះ គេ​សង្កេត​ឃើញ​ថា ពល​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បន្ត​ធ្វើការ​ប្រមូលផ្តុំ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​នានា ក៏​ដូច​ជា​នៅ​ម្តុំ​មុខ​វាំង និង​សួនច្បារ​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ជា​ធម្មតា ជា​រៀង​រាល់​ល្ងាច រីឯ​នៅ​មុខ​ព្រះ​បរមរាជវាំង ក៏​ដូច​ជា​តាម​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង ប្រជាពលរដ្ឋ​មក​អង្គុយ​កំសាន្ត មានការ​ថយ​ចុះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។

បើ​តាម​មន្ត្រី​គន​របាល​មូលដ្ឋាន​មួយ​រូប​ដែល​ប្រចាំការ​នៅ​មុខ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​បាន​និ​យា​យា​ថា ៖ បន្ទាប់​ពី​មាន «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ » ហើយ​ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​រួច​មក​ក្តី ព្រមទាំង​មាន​សេចក្តី​ប្រកាស​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​កាត់​បន្ថយ​ការ​ប្រូ​ល​ផ្តុំ​គ្នា និង​ត្រូវ​ពាក់​ម៉ាស់​ជា​ប្រចាំ ជា​ពិសេស​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់​។

យ៉ាងណាមិញ តាម​ការ​មើលឃើញ​ជាក់ស្តែង​របស់​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​មូលដ្ឋាន គឺ​សង្កេត​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រជាពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់​បាន​នាំ​គ្នា​ដើរ​ហាត់ប្រាណ​យ៉ាង​ពពាក់ពពូន ។ ខ្លះ​ពាក់​ម៉ាស់ ខ្លះ​ទៀត​មិន​មាន​ពាក់​ម៉ាស់​នោះ​ទេ ហើយ​នាំ​គ្នា​ដើរ​ទាំង​ហ្វូង​ហាក់ដូចជា​ភ្លេច​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ឆ្លង​ក្នុង​សហ​គមន៍ ។

លោក​សាន និមល ដែល​កំពុង​ឈរ​ហាត់ប្រាណ​ម្នាក់ឯង​នៅ​ខាងជើង​អាស្រម​ព្រះ​អង្គ​ដង​កើ មុខ​ព្រះ​បរមរាជវាំង បាន​និយាយ​ថា ៖ ក្រោយ​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ជា​លើក​ទី​៣ ក្នុង​សហគមន៍​ដែល​មានឈ្មោះ​ថា «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ក្រសួង​សុខា​ភិបាល​បាន​រក​ឃើញ​ការ​ឆ្លង​កូ​វី​ដ​១៩ ចូល​សហគមន៍​ជា​បន្តបន្ទាប់​ជា​ទ្រង់ទ្រាយ​ធំ ហើយ​នេះ​ជា​ករណី​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បាន​បន្ត​ថា ពេល​នេះ​លោក​សង្កេត​ឃើញ​ថា ៖ ក្រោយ​ពី​ផ្ទុះ «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ប្រជាពលរដ្ឋ​ដែល​មក​កំសាន្ត​នៅ​មុខ​វាំង​នេះ ក៏​ដូច​ជា​មក​ហាត់ប្រាណ​មានការ​ថយ​ចុះ​ច្រើន តែ​បាន​នាំ​គ្នា​ពាក់​ម៉ាស់​គ្រប់​ៗ​គ្នា​ផង​ដែរ ។

សកម្មភាព​ពលរដ្ឋ​ហាត់ប្រាណ​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្មើរជើង តាម​ដង​ទន្លេចតុមុខ ដែល ស្ថិត​នៅ​ទល់មុខ​កំពង់ចម្លង អរិយ​ក្សត្រ ជាទី​កន្លែង​ដែល​អ៊ុំ​ស្រី​យ៉​ន អាយុ​ប្រហែល​៦០​ឆ្នាំ​ចូល​ចិត្ត​មក​ហាត់ប្រាណ ដោយ​កាយវិការ​លើកដៃ លើកជើង និង​ដើរ​ជា​រៀង​រាល់​ល្ងាច តាំងពី​មិន​ទាន់​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ មក​ម្ល៉េះ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​។ ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ចុងឆ្នាំ​២០២០ អ៊ំ​ស្រី​យ៉​ន ក៏​សម្រេចចិត្ត​ផ្អាក​ការ​ហាត់ប្រាណ នៅ​តាម ទី​សាធារណៈ ចំនួន ២ ខែ តាម ការ​ណែនាំ របស់ ក្រសួងសុខាភិបាល ។ ប៉ុន្តែ​អំឡុង​ពេល​ផ្អាក ហាត់ប្រាណ នេះ ជំងឺ ក្នុង​របស់​ចាប់ផ្ដើម ធ្វើទុក្ខ ឡើង​វិញ ។

ពេល​នេះ​គាត់​វិល​មក​ហាត់ប្រាណ​វិញ​តែ​គាត់​នៅ​ដាច់​ដោយឡែក​ពី​គេ​ហើយ​គាត់​តែងតែ​ពាក់​ម៉ាស​ជា​ប្រចាំ​មិន​ថា​មក​ហាត់ប្រាណ​នោះ​ទេ​ឲ្យ​តែ​ចេញពីផ្ទះ​គាត់​មិន​ភ្លេច​ពាក់​ម៉ាស​ឡើយ ។
យុវជន​ម្នាក់​ដែល​កំពុង​ហាត់ប្រាណ​នៅ​សួនច្បា​នាគ​បាញ់​ទឹកបាន​ឲ្យ​ដឹង​ថា ៖ ការណ៍ ដែល​ខ្លួន​ត្រឡប់​មក​ហាត់ប្រាណ​វិញ ដោយសារ​តែ​ខ្លួន​ភ័យ​ខ្លាច​នឹង​ជំងឺ​ប្រចាំ​កាយ ជា ច្រើន​ឆ្នាំ​មក​ហើយ ជាង​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ទៀត ។ ដូច្នេះ​រូបគេ​យល់​ថា ជំងឺ​កូ​វី​ដ​-១៩ ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ ប៉ុន្តែ​បើ​កើត​លើ​មនុស្ស​ដែល​មាន​ជំងឺ វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ។ ដោយសារ​គាត់​ភ័យ​ខ្លាច​ជំងឺ​របស់​គាត់ វា​ធ្វើទុក្ខ ។ ហើយ​រូប​គាត់​ហាត់​ប្រាណ ដើម្បី​ឲ្យ​ចេញ​ជាតិពុល ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ណា​ហាត់ប្រាណ គឺ​គាត់​ទៅ​កន្លែង​ណា​ដែល​គ្មាន​មនុស្ស ច្រើន ។ ប៉ុន្មាន​ថ្ងៃ​មកនេះ រូប​គាត់​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ហាត់ប្រាណ​នៅ​សួនច្បារ​នាគ​បាញ់​ទឹក រហូត​ដល់​វិមាន​ឯករាជ្យ​មាន​ច្រើន​ណាស់ គាត់​ក៏​មានការ​ព្រួយ​បារ​ម្ម​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​រូប​ដែល​មាន​ភារកិច្ច​ប្រចាំការ​នៅ​សួនច្បារ​វិមាន​ឯករាជ្យ​បាន​និយាយ​ថា ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពិតជា​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​រាប់រយ​នាក់​នាំ​គ្នា​ដើរ​ហាត់ប្រាណ​នៅ​សួនច្បារ​ខាងលើ​នោះ​មែន តែ​ភាគច្រើន​ពួក​គេ​ពាក់​ម៉ាស តែ​ពួក​គេ​ច្រើន​ដើរ​ជា​ក្រុម​ៗ ។

អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​សាលា​ខណ្ឌដូនពេញ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​កើន​រំលឹក​ដល់​ពួក​គាត់​មក​ហាត់ប្រាណ​ក៏​ដូច​ជា ដើរ​កំសាន្ត​មុខ​វាំង​ត្រូវ​តែ​នាំ​គ្នា​ម៉ាស ហើយ​អង្គុយ​ក្នុង​គម្លាត​១​ម៉​ត្រ​កន្លះ តែ​មាន​អ្នកខ្លះ​អនុវត្ត​តាម តែ​ក៏​មាន​អ្នកខ្លះ​មានការ​ខ្វះខាត​ផង​ដែរ ។

មន្ត្រី​ដដែល​ក៏​បាន​បញ្ជាក់​ថា ៖ នៅ​មុខ​វាំង​ប្រជាពលរដ្ឋ​មក​អង្គុយ​មាត់ទន្លេ​មានការ​ថយ​ចុះ​ច្រើន​បែរជា​កើន​អ្នក​មក​ហាត់ប្រាណ​នៅ​សួនច្បារ​នាគ​បាញ់​ទឹក​រហូត​ដល់​វិមាន​ឯករាជ្យ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ