ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​ស្រី ដែល​វាយ​ធ្វើបាប​ក្មេង​ស្រី​ឈ្នួល​បម្រើ ជា​ច្រើន​ដង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​ស្រី​ម្នាក់ ដែល​វាយ​ធ្វើបាប​ក្មេង​ស្រី​ជា​ឈ្នួល​បម្រើ ជា​ច្រើន​លើក​ច្រើន​សារ ទើប​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច នៅ​ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​ស្រី​ម្នាក់ ដែល​វាយ​ធ្វើបាប​ក្មេង​ស្រី​ជា​ឈ្នួល​បម្រើ ជា​ច្រើន​លើក​ច្រើន​សារ ទើប​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច នៅ​ខណ្ឌ​សែន​សុខ ។

ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២១ មានឈ្មោះ មុំ ម៉ា​រី​ណា អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល លេខ​១១៨ ផ្លូវ​B បុរី​ពិភព​ថ្មី​ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​រស់នៅ​ជាមួយ ដើម្បី​នាំ​ខ្លួន​យក​មក​ធ្វើការ​សួរ​ចម្លើយ​បន្ថែម និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

បើ​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ថា ថៅកែ​ស្រី​រូប​នេះ ក៏​បាន​ទទួលស្គាល់​ថា ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ឈ្នួល​បម្រើ ប្រាកដ​មែន ។

គួរ​បញ្ជាក់​ដែរ​ថា ថៅកែ​ស្រី​ឈ្មោះ មុំ ម៉ា​រី​ណា ជា​ម្ចាស់​ហាង​បោះ​ដុំ​ផលិតផល​មក​ពី​ប្រទេស​កូរ៉េ ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Heng Mariza ត្រូវ​បាន​សាច់ញាតិ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់​នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​សែន​សុខ ប្តឹង​ចោទប្រកាន់​ករណី​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ លើ​ក្មេង​ស្រី​ម្នាក់ អាយុ​១៦​ឆ្នាំ ជា​អ្នក​រស់នៅ​ជាមួយ​បម្រើ​ការងារ​ក្នុងផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ