ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់ មនុស្ស​៥​នាក់​បាត់បង់​ជីវិត និង​១០​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​នេះ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​ពង់​ធំ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​១០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះ​ចរាចរណ៍​មួយ​រវាង​រថយន្ត​បែន​ដឹក​ដី​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០២១…

ខេត្ត​ពង់​ធំ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​១០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះ​ចរាចរណ៍​មួយ​រវាង​រថយន្ត​បែន​ដឹក​ដី​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​លេខ​៦ ផ្លូវ​អាស៊ាន​វាង​ផ្សារ​កំពង់ថ្ម ស្ថិត​ភូមិ​ទួល​សង្កែ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្ត​ពង់​ធំ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​សាំង​យ៉ុ​ង​ចេញពី​ត្បូង​ទៅ​ជើង ឯ​រថយន្ត​បែន​ចាក់​ដី​អស់​ចេញ ពី​ជើង​ទៅ​ត្បូង​ទិស​ដៅ​ច្រាស់​គ្នា ខណៈនោះ​ក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​សាំង​យ៉ុ​ង​ពេញទំហឹង​តែ​ម្តង ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ទី​១.​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុ​ង ឈ្មោះ តិច ចាន់​វាសនា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ មាន​ទី​លំ​ភូមិ​វាល ឃុំ​សាន់​គរ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ ទី​២.​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​ឈ្មោះ ឃួ​ង ស្រ៊ា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្រឡៅ​តូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ទី​៣.​នារី​រង​គ្រោះ​ឈ្មោះ ម៉េ​ត សៀង​លួ​ន អាយុ​៣១ មាន​ទីលំនៅ​ភូមិ​វាល​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ​បាន​ស្លាប់​នៅ​កើតហេតុ នាងរង​គ្រោះ និង​រៀប​ការ​នៅ​ថ្ងៃអាទិត្យ​ទី​០៧ ខែ​មិ​នា ខាង​មុខ​នេះ ។

ទី​៤. កុមារ​តូច​អាយុប្រមាណ​១​ខួប បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍ ស​ន្ទុ​ក និង​ទី​៥.​ក្មេង​ស្រី​ម្នាក់​ទៀត​ស្លាប់​បន្ទាប់​ពី​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក ចំណែក​អ្នក​រង​របួសធ្ងន់​ប្រុស​ស្រី​ចាស់​ក្មេង​១០​នាក់ ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ និង​ខ្លះ​ទៀត​យក​ទៅ​សង្គ្រោះ​ទីក្រុង​ភ្នំពេញ ។ អ្នក​រង​របួសធ្ងន់​ទាំង​១០​នាក់​ខាងលើ​នេះ ភាគច្រើន​បែក​ប្រអប់ជើង​បាក់​ភ្លៅ និង​បាក់​ស្មងជើង ។

ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ស្ទូច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ។ ឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ