រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់បានរងរបួសត្រង់ក្បាលចំហៀងខាងឆ្វេង និងកែងដៃ ដោយអំពើហិង្សាពីសំណាក់ជនសង្ស័យដែលប្រើប្រាស់ថ្នាំញៀ.នហួសកម្រិត ក្លាយទៅជាមនុស្សកើតរោគសរសៃប្រសាទ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ល្ងា ចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចម្តុំរង្វង់មូលនាងគង្ហីងក្រោមស្ពានអាកាសមុខផ្សារអូរឡាំព្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីនគរបាលរងគ្រោះមានឈ្មោះ វិបុល ភេទប្រុស ជាមន្ត្រីនគរបាលបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ ខណ្ឌ៧មករា រងរបួស ត្រង់ក្បាលចំហៀងខាងឆ្វេង និងកែងដៃ ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលឈរយាមប្រចាំការនៅគោលដៅនោះឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសប្រើប្រាស់ថ្នាំហួសកម្រិតនោះ បានដើរមកពីចំណុចសាលាវិទ្យាល័យបាក់ទូក លុះដល់រង្វង់មូលនាងគង្ហីង ក៏រើសយកដុំថ្ម២ដុំកាន់នៅដៃ ។
ឃើញដូច្នោះ មន្ត្រីនគរបាលមូលដ្ឋានរូបនោះ បានដើរទៅជិត ក្នុងគោលបំណងសួរនាំរកអាស័យដ្ឋាន នឹងសាច់ញាតិ ដើម្បីយកគាត់ទៅផ្ទះសម្បែងវិញ ជៀសវាងកុំឲ្យដើរអនាធិបតេយ្យ ឬធ្វើអំពើមិនគប្បីផ្លូវច្បាប់បែបណាមួយ ។
ខណៈពេលមន្ត្រីនគរបាលបានទៅជិត ស្រាប់តែជនសតិមិនគ្រប់គ្រាន់បានប្រើដុំថ្មវ៉ៃទៅលើមន្ត្រីនគរបាលនោះ បណ្តាលឲ្យរងរបួស បែកឈាមហូរសស្រាក់ បន្ទាប់មកទើបមន្ត្រីនគរបាលចរាចរដែលឈរជើងនៅគោលដៅនោះ បានស្ទុះទៅជួយ នឹងឃាត់ជនបង្កហឹង្សា ប៉ុន្តែត្រូវជនវិកលចរិតវ៉ៃទៅលើមន្ត្រីចរាចរណ៍ម្នាក់នោះទៀត ធ្វើឲ្យមន្ត្រីនគរបាលនោះរត់ចេញភ្លាពដែរ ។
បន្ទាប់មកជនសតិមិនគ្រប់គ្រាន់ បានកាន់ដុំថ្មឈររេរាលើកដៃលើកជើង នៅមុំនោះដោយប្រើប្រាស់សំដីនិយាយរកស្តាប់មិនបាន ទើបន្តិចក្រោយមកកម្លាំងនគរបាលផ្នែកអន្តរាគមខណ្ឌ៧មករា ចុះទៅឡោមព័ទចាប់ខ្លួន នាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់ ដើម្បីសាកសួររកក្រុមគ្រួសារឬបងប្អូនឲ្យមកទទួលយក កុំឲ្យជននេះ
ដើរបង្ករឿងឬហឹង្សា ប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរនៅតាមដងផ្លូវសាធារណៈបន្តទៀត ។
ទីបំផុត សំណួរនឹងចម្លើយអត់ចេញលទ្ធផលមួយម៉ាត់ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា សម្រេចចិត្តជួលកង់បីឲ្យដឹកជននោះដើរលំហែរកាយក្នុងរាជធានីភ្នំពេញបាត់ទៅ ៕
ចែករំលែកព័តមាននេះ