ក្រោយ​រដ្ឋប្រហារ៣​ថ្ងៃ មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ាព្យាយាម​បង្វិល​លុយ១​ពាន់​លាន​ដុល្លារតែបរាជ័យ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោយ​រដ្ឋប្រហារ៣​ថ្ងៃ មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ាព្យាយាម​បង្វិល​លុយ១​ពាន់​លាន​ដុល្លារតែបរាជ័យ

1 ខែ មុន

វ៉ា​ស៊ី​ន​តុ​ន ៖ មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា បាន​ព្យាយាម​ផ្ញើរ​ប្រាក់​ចេញពី ធនាគារ​បម្រុង​សហព័ន្ធ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ប្រមាណជាង ១ ពាន់​លាន​ដុល្លារ…

វ៉ា​ស៊ី​ន​តុ​ន ៖ មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា បាន​ព្យាយាម​ផ្ញើរ​ប្រាក់​ចេញពី ធនាគារ​បម្រុង​សហព័ន្ធ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ប្រមាណជាង ១ ពាន់​លាន​ដុល្លារ ដែល​ខ្លួន​បាន​ផ្ញើទុក​នៅ​ធនាគារ​នោះ បន្ទាប់​មេដឹកនាំ​យោធា​មួយ​នេះ​ពី​បាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ ពីរ​ដ្ឋា​ភិ​បាន​ស្របច្បាប់​គឺ​លោកស្រី អ៊ុ​ងសាង ​ស៊ូ​ជី​។ ប៉ុន្តែ​យោង​តាម​ប្រភព​ពី មនុស្ស ៣ នាក់ (​មាន​មន្ត្រី​សហរដ្ឋអាមេរិក​ម្នាក់​ដែរ​) បាន​និយាយ​ថា រដ្ឋមន្ត្រី​សហរដ្ឋអាមេរិក បង្កក​ប្រាក់​រួច​ទៅ​ហើយ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​សារព័ត៌មាន រ៉​យ​ទ័​រ នៅ​ថ្ងៃ​ទី ៥ ខែ មីនា ឆ្នាំ ២០២១​នេះ​។

ប្រភព​ដដែល​ពី​មន្ត្រី​សហរដ្ឋអាមេរិក​បាន​បន្ត​ថា ប្រតិបត្តិការ​បង្វិល​លុយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយ​បាន​ប្រើ​ឈ្មោះ​បង្វិល​ចូល​ធនាគារកណ្តាល​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​ត្រូវ​បាន​រារាំង​ប្រតិបត្តិការ​នេះ និង​អនុញ្ញាតិ​ឱ្យធ្វើ​ប្រតិបត្តិការ ក្រោយ​លោក​ប្រធានាធិបតី ចូ​បៃ ឌិន បាន​អនុម័ត​បង្កក​នូវ​ចំនួន​លុយ​ទាំងនោះ​ដោយ​ស្របច្បាប់ ហើយ​ការ​បង្កក​នេះ​ផង​ដែរ មិន​មាន​កាលកំណត់​នោះ​ទេ​។

អ្នកនាំពាក្យ​របស់​ធនាគារកណ្តាល​ញូ​វ​យ៉​ក និង​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ បង្ហាញ​អំពី​ឈ្មោះ​អ្នក​ដែល​កាន់កាប់​គណនី​នោះ​ទេ​។
ការ​ប៉ុនប៉ង​លាក់បាំង និង​មិន​ត្រូវ​បាន​គេ​រាយការណ៍​នោះ​ទេ បន្ទាប់​ពី​យោធា​មី​យ៉ា​ន់​ម៉ា​រូប​នេះ​បាន​ធ្វើ​រដ្ឋប្រហារ​រួច ភ្លាម​ៗ​បាន​ផ្លាស់​ប្តូរ​ទេសាភិបាល​ធនាគារកណ្តាល​ថ្មី និង​បាន​ឃុំខ្លួន​មន្ត្រី​កំណែទម្រង់​ចាស់​។

ឧត្តមសេនីយ៍​រដ្ឋប្រហារ​មី​យ៉ា​ន់​ម៉ា​រូប​នេះ បាន​បង្ហាញ​ពី​ការ​ប្រឹងប្រែង​យ៉ាង​ជាក់ស្តែង​មួយ ក្នុង​ការ​រឹតត្បិត​នៃ​ការ​ផ្សាយ​ទាក់ទង​ទណ្ឌកម្ម​អន្តរជាតិ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់ខ្លួន​មន្ត្រី​ជាប់​ឆ្នោត​ជា​ច្រើន​នាក់ រួម​ទាំង​មេដឹកនាំ​លោកស្រី អ៊ុ​ង​សាង ស៊ូ​ជី ផង​ដែរ ដែល​គណបក្ស​លោកស្រី​បាន​ជាប់​ឆ្នោត​កាលពី​ខែវិច្ឆិកា​។ ប៉ុន្តែ​ត្រូវ​បាន​របប​យោធា បាន​ដណ្តើម​អំណាច ហើយ​ចោទប្រកាន់​គណបក្ស​លោកស្រី ថា​បាន​ក្លែងបន្លំ​សន្លឹក​ឆ្នោត​។
អ្នកនាំពាក្យ​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា មិន​បាន​ឆ្លើយ​តប​នោះ​ទេ បើ​ទោះបីជា​សារព័ត៌មាន​រ័យ​ទ័​រ​ព្យាយាម ហៅ​ចូល​ម្តង​ហើយ​ម្តងទៀត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ហើយ​ក៏​មិន​អាច​ទំនាក់ទំនង ទៅ​មន្ត្រី​នៃ​ធនាគារកណ្តាល​បាន​ទេ​។

សូម​ជម្រាប​ថា ប្រទេស​សហរដ្ឋអាមេរិក ប្រទេស​កា​ណា​ដា សហព័ន្ធ​អ៉ឺ​រ៉ុ​ប និង​ចក្រភព​អង់គ្លេស បាន​ដាក់​ទណ្ឌកម្ម​និង​ថ្កោលទោស​បន្ថែម​ទៀត​ដល់ មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​រូប​នេះ ដែល​បាន​បង្ក្រាប និង​សម្លាប់​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម​បាតុករ​។ អង្គការសហប្រជាជាតិ បាន​ថ្លែង​នៅ​ថ្ងៃ ព្រហស្បតិ៍ នេះ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ជាង ៥៤ នាក់ ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក​។ មនុស្ស​ជាង ១៧០០ នាក់ ត្រូវ​បាន​ចាប់ខ្លួន រួម​ទាំង​អ្នកកាសែត ២៩ នាក់​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី ១០ ខែ កុម្ភៈ កន្លង​ទៅ​លោក ចូ​បៃ ឌិន ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស ដែល​បាន​ដាក់​ទណ្ឌកម្ម​ថ្មី ឧត្តមសេនីយ៍​រដ្ឋប្រហារ និង​អា​ជី​កម្ម​នានា​របស់​ពួក​គេ ដែល​ទណ្ឌកម្ម​នេះ គឺជា​ការ​រារាំង​ឧត្តមសេនីយ៍ ពី​ការ​ប្រើប្រាស់​មូលនិធិ មិន​ត្រឹមត្រូវ ដែល​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ នោះ​។

មន្ត្រី​សហរដ្ឋអាមេរិក មិន​បាន​ពន្យល់​លំអិត​ពី​សេចក្តីថ្លែងការណ៍​នោះ​ទេ ប៉ុន្តែ​បញ្ជា​ប្រតិបត្តិ​បង្វិល​លុយ​ចូល​ធនាគារកណ្តាល​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​នោះ គឺ​ក្រោយ​ឈ្មោះ​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​តែ​ប៉ុណ្ណោះ ដែល​ធនាគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​របប​យោធា​មី​យ៉ា​ន់​ម៉ា​។ បទបញ្ជា​នេះ​អនុញ្ញាត​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល​របប​យោធា​មី​យ៉ា​ន់​ម៉ា ក្រោយ​ពួក​គេ​ធ្វើ​រដ្ឋប្រហារ​។

ប្រភព​ពី​មន្ត្រី​សហរដ្ឋអាមេរិក ពីរ​នាក់​បាន​ថ្លែងប្រាប់​រ័យ​ទ័​រថា បទបញ្ជា​នេះ គឺ​អនុញ្ញាត​ដោយ​ស្របច្បាប់​និង​ផ្តល់​សិទ្ធ​អំណាច​ដល់ ធនាគារ​បម្រុង​សហព័ន្ធ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ក្នុង​ការ​កាន់កាប់​លុយ​មូលនិធិ ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​បាន​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​នោះ​ទេ​៕