ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​សិច​ស៊ីក្នុង​សភាព​ពពោះ​របស់ សុ​ផា លី​ន​ដា ទទួល​ការ​រិះគន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​កាន់តែ​គៀក​ថ្ងៃ​សម្រាល​ហើយ​នោះ សុ​ផា លី​ន​ដា បាន​បង្ហោះ​រូបភាព​ដ៏​សិច​ស៊ី​មួយ​សន្លឹក​ក្នុង​សភាព​ពពោះ​ជិត​សម្រាល​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ដែល​រូប​ភាព​នោះ​បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង បើ​ទោះបីជា​រូបភាព​នោះ គឺជា​រូប​បែប​សិល្បៈ​ក៏​ដោយ​។ ក្នុង​ឈុត​អាវធំ​ចំហរ​លេច​បញ្ចេញ​ក្បាលពោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​កាន់តែ​គៀក​ថ្ងៃ​សម្រាល​ហើយ​នោះ សុ​ផា លី​ន​ដា បាន​បង្ហោះ​រូបភាព​ដ៏​សិច​ស៊ី​មួយ​សន្លឹក​ក្នុង​សភាព​ពពោះ​ជិត​សម្រាល​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ដែល​រូប​ភាព​នោះ​បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង បើ​ទោះបីជា​រូបភាព​នោះ គឺជា​រូប​បែប​សិល្បៈ​ក៏​ដោយ​។

ក្នុង​ឈុត​អាវធំ​ចំហរ​លេច​បញ្ចេញ​ក្បាលពោះ និង​សុដន់​ស្ទើរ​ទាំងស្រុង ត្រូ​បាន សុ​ផា លី​ន​ដា បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ អម​ជាមួយនឹង​សារ​ថា «​ពេល​វេលា​ដែល​ទទឹង​រង់ចាំ និង​ជិត​ចូល​មក​ដល់​នៃ​ការ​ជួប​មុខ​របស់ my princess ម៉ាក់​ៗ​ប៉ា​ៗ»​។ ខណៈ​ពេល​រូបភាព​នេះ ក៏​បាន​ទទួល​រង​នូវ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​រូបភាព​មិន​សម​ភ្នែក​។

មនុស្ស​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​បញ្ចេញ​រូបភាព​បែប​នេះ​ពី​តារា​រូប​នេះ​ថា មិន​សមរម្យ​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ និង​ជា​អ្នកសិល្បៈ​ដែល​ជា​មនុស្ស​របស់​មហាជន ខណៈ​ពេល​ដែល​មាន​អ្នកខ្លះ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ ពោល​បែប​អសុរ​ផង​ដែរ​ដាក់​ទៅ​លើ​រូប​នាង​។

យ៉ាងណា សុ​ផា លី​ន​ដា ហាក់​មិន​បាន​តបត ឬ​ក៏​មានការ​ខឹងសម្បា​ខ្លាំង​ទៅ​លើ​អ្វី​ដែល​មហាជន​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​រូបភាព​ដែល​នាង​បាន​បញ្ចេញ​នោះ​ឡើយ ប៉ុន្តែ​នាង​ត្រឹមតែ​សំណូមពរ​ឲ្យ​អ្នក​រិះគន់​ទាំង​អស់នោះ​គួរ​ប្រើ​ពាក្យ​ឲ្យ​បាន​សមរម្យ​នៅ​ក្នុង​ការ​សរសេរ​ខំ​មិន​ខាង​ក្រោម​រូបភាព​របស់​នាង​។

ទោះជា​បែប​ណា ទន្ទឹម​នឹង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​នោះ ក៏​មាន​មហាជន​អ្នកគាំទ្រ ជា​ពិសេស​បណ្តា​មិត្តភក្តិ​អ្នកសិល្បៈ​ដូច​គ្នា​បាន​នាំ​គ្នា​សរសើរ​ពី​រូប​សម្រស់​របស់ សុ​ផា លី​ន​ដា ដែល​នៅ​តែ​ស្រស់​ស្អាត បើ​ទោះបីជា​នាង​កំពុង​តែ​ពពោះ​ជិត​សម្រាល​ក៏​ដោយ​។

ជា​ការ​កត់សម្គាល់ ការ​បញ្ចេញ​រូបភាព​បែប​សិច​ស៊ីក្នុង​សភាព​ពោះ​ពី សុ​ផា លី​ន​ដា នា​ពេល​នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​សម្រាប់​អ្នកសិល្បៈ​ខ្មែរ ពោល​គឺ​កន្លង​មក​ក៏​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ក៏​បាន​ថតរូប​នោះ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដូច​គ្នា​នេះ​ផង​ដែរ​។ ទោះជា​យ៉ាងណា រូបភាព​ដែល សុ​ផា លី​ន​ដា បាន​បង្ហោះ​នា​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា វា​ជា​រូបភាព​បែប​សិល្បៈ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ហួសហេតុ​ពេក​ដែរ ក្នុង​នាម​ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូត​មួយ​រូប ដែល​តែងតែ​បង្ហាញ​នូវ​រូបភាព​ប្លែក​ៗ​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​។

គួរ​បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ សុ​ផា លី​ន​ដា នឹង​ទទួល​ស្វាគមន៍​កូនស្រី​របស់​នាង​ជា​លើក​ដំបូង​នៅ​អំឡុង​ខែមេសា​ខាង​មុខ​នេះ បន្ទាប់​ពី​នាង​បាន​សម្រេច​ភ្ជាប់ពាក្យ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ជាមួយ​អនាគត​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​មួយ​រូប​។

ពិធី​ភ្ជាប់ពាក្យ​របស់​នាង​បាន​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ក៏​បាន​ចាប់ដៃ​គ្នា​រកស៊ី​បើក​ភោជនីយដ្ឋាន​នៅ​សង្កាត់​ទំនប់​ទឹក ខាងក្រោយ​វិទ្យាស្ថាន​វ៉ា​ន់​ដា ខណ្ឌចំការមន ដោយ​ចំណាយ​ទុន​រួម​គ្នា​រាប់​ម៉ឺន​ដុល្លារ​។

គូស្នេហ៍​កញ្ញា សុ​ផា លី​ន​ដា ឈ្មោះ កាន់ ប៊ុ​ណ្ណា ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​បាន​ទៅ​រស់នៅ និង​បន្ត​ការ​សិក្សា​ឯ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​តាំងពី​កុមារភាព ហើយ​លោក​បាន​ត្រឡប់​មក​ដាក់​ទុន​រកស៊ី​នៅ​ទឹកដី​កំណើត​កាលពី​ជាង​២​ឆ្នាំ​មុន និង​មានបទពិសោធន៍​លើ​អាជីវកម្ម​ភោជនីយដ្ឋាន​ក្នុង​ចំណោម​មុខរបរ​ជា​ច្រើន​ទៀត​ផង​ដែរ​។

តាំងពី​ភ្ជាប់ពាក្យ​បង្ហាញមុខ​អនាគត​ស្វាមី​ជា​សាធារណៈ​នោះ​មក មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា តារា​ស្រី​ស្រស់​ម៉ូ​ដែល សុ​ផា លី​ន​ដា កាន់តែ​បង្ហាញ​ភាព​សិច​ស៊ី តាម​រយៈ​ការ​លេង​ស្ទីល​សិច​ស៊ី សាច់​សខ្ចី គួប​ផ្សំ​ដើមទ្រូង​មូលក្លំ​យ៉ាង​ទាក់ទាញ​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ