ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​បើកឡាន​ដេញ​តាម​បំ​បុក​ម៉ូតូ​ដួល ក្រោយ​លួច​ឡើង​កុដិ​ក្នុង​វត្ត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​២​នាក់​មក​ពី​ខេត្តកំពង់ចាម រួច​ចូល​មក​ធ្វើ​សកម្មភាព​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត ក៏​ត្រូវ​ប្រជា​ពុទ្ធបរិស័ទ​បានឃើញ រួច​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​បើករថយន្ត​ដេញ​តាម រហូត​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ឱ្យ​ដួល ទើប​ចាប់ខ្លួន​បាន​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​២​នាក់​មក​ពី​ខេត្តកំពង់ចាម រួច​ចូល​មក​ធ្វើ​សកម្មភាព​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត ក៏​ត្រូវ​ប្រជា​ពុទ្ធបរិស័ទ​បានឃើញ រួច​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​បើករថយន្ត​ដេញ​តាម រហូត​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ឱ្យ​ដួល ទើប​ចាប់ខ្លួន​បាន​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​ព្រះសង្ឃ​និមន្ត​ឡើង​ឆាន់ចង្ហាន់​ថ្ងៃត្រង់​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ ទី​១- ឈ្មោះ ណុំ ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ​ខេត្​តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក CBR ស្លាក​លេខ សៀមរាប 1P-6976 និង​ទី​២-​ឈ្មោះ គ្រឿន វិ​រៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់​ចាម ជិះ​ម៉ូតូ​ម៉ាក WINER ស្លាក​លេខ ភ្នំពេញ​1AA-7889 បាន​ចូល​មក​ធ្វើ​សកម្មភាព ដោយ​ឡើង​ទៅ​លើ​កុ​ដ្ឋ រួច​ហើយ​ក៏​លួច​យក​លុយ​របស់​ព្រះសង្ឃ​អស់​ចំនួន​២៨៧,០០០​រៀល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងត្បូង តាម​ផ្លូវជាតិ​លេខ​១៣ ខណៈ​ពេល​នោះ​ប្រជាពលរដ្ឋ​បានឃើញ ទើប​ទូរស័ព្ទ​ទាក់​ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​តាម​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​នោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

ស្រប​ពេល​នោះ លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ស្រុក​រមាស​ហែក ក៏​បាន​បញ្ជា​ទៅ​ដល់​កម្លាំង​គ្រប់​គោលដៅ ដើម្បី​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​ទាំង​២​នាក់ ។

លុះ​ពេល​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ដល់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ក៏​ស្រាប់​តែ​​ជនសង្ស័យ​បត់​ត្រឡប់​ក្រោយ​វិញ ដោយ​មើលឃើញ​ពី​ភិនភាគ​របស់​ជនសង្ស័យ​ទាំង​២​នាក់ ទើប​កម្លាំង​នគរបាល​ស្រុក​រមាស​ហែក បាន​បើករថយន្ត​ដេញ​តាម​ពីក្រោយ​តែ​ម្តង រហូត​បើក​កៀរ​ម៉ូតូ​ជនសង្ស័យ​ឲ្យ​ដួល ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០២​គ្រឿង និង​វត្ថុ​តាង​ជា​ប្រាក់​ចំនួន​២៨៧,០០០​រៀល​ទៀត​ផង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ