ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ឃា.ត.ករចា.ក់​ផ្តាច់​ជីវិត​នារីបុគ្គលិកកាស៊ីណូ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​ជនសង្ស័័យ​ម្នាក់​ដែល​ធ្វើសកម្មភាព​​ចា.ក់​​ផ្តាច់ជីវិត​ស្ត្រី​ជា​បុគ្គលិក​កាស៊ីណូ​ក្នុង​បន្ទប់​ជួល​ ​រួចរត់​គេចខ្លួន​អស់២​ថ្ងៃ​ ​ត្រូ​វ​បាន​​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​សហការ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​បា​នហើយ​ កាលពី​​វេលា​ម៉ោង​៩និនិង​៤០​នាទី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​ នៅ​ភូមិ​ទ្រាំ សង្កាត់​ស្លក្រាម…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​ជនសង្ស័័យ​ម្នាក់​ដែល​ធ្វើសកម្មភាព​​ចា.ក់​​ផ្តាច់ជីវិត​ស្ត្រី​ជា​បុគ្គលិក​កាស៊ីណូ​ក្នុង​បន្ទប់​ជួល​ ​រួចរត់​គេចខ្លួន​អស់២​ថ្ងៃ​ ​ត្រូ​វ​បាន​​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​សហការ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​បា​នហើយ​ កាលពី​​វេលា​ម៉ោង​៩និនិង​៤០​នាទី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​ នៅ​ភូមិ​ទ្រាំ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប​។ គួររំលឹកថា​ អាច​ទេ? ឃាត​.​ករ​.​គឺ​ម្នាក់​ប្រុស​ដែល​ចាក់សោ​ចូល​ក្នុង​បន្ទប់​នាង?

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទា​យមាន​ជ័យ ​បានអោយ​ដឹង​ ​ជនសង្ស័័យឈ្មោះ រឿ​ន ធា​រិ​ន ភេទ​ប្រុស​ អាយុ៣៨​ឆ្នាំ​ ​មុខ​របរ​មិន​ពិតប្រាកដ​ ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត មានស្រុក​កំណើត​ភូមិ​ទួល​តា​ឯក​ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង​។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហួ​ន ស្រី អាយុ​២៣​ឆ្នាំ ​បុគ្គលិក​កាស៊ីណូ​ ​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​ជនសង្ស័័យ​​ធ្វើ​សកម្មភាព​ចា.ក់​​ផ្តាច់​ជីវិត​ស្ត្រី​រង​គ្រោះ​ក្នុង​បន្ទប់​ជួល​កាលពី​ថ្ងៃ​ទី​​២ ខែមីនា ឆ្នាំ​២០២១​ ​រួច​​បានរត់​​គេចខ្លួន​ ហើយ​កម្លាំង​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បានដឹង ​ហើយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បីធ្វើការ​សាកសួរ​តែម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ