ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ខូចគុណភាព​ជាង​១៥០​គីឡូក្រាម ត្រូវ​បាន​យក​ទឹក​កែ​ច្នៃ​ជា​ជីគីមី​សម្បក​ដុត​កម្ទេច​ចោល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទំនិញ​ខូចគុណភាព​ជាង​១៥០​គីឡូក្រាម ដែល​ដកហូត​បាន​ត្រូវ​យក​ទឹក​កែ​ច្នៃ​ជីគីមី រីឯ​សម្បក​ដុត​កម្ទេច​ចោល​នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។…


ខេត្តបន្ទាយមានជ័យ ៖ ទំនិញ​ខូចគុណភាព​ជាង​១៥០​គីឡូក្រាម ដែល​ដកហូត​បាន​ត្រូវ​យក​ទឹក​កែ​ច្នៃ​ជីគីមី រីឯ​សម្បក​ដុត​កម្ទេច​ចោល​នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។ លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ហៅ​កាត់ ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ទំនិញ​ដែល​ដុត​ចោល​ទម្ងន់​១៥៨​គីឡូក្រាម ជា​ទំនិញ​ដែល​ហួសការ​បរិច្ឆេទ និង​ខូចគុណភាព​ដែល​មន្ត្រី​(​ក​.​ប​.​ប​) សាខា​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​តាម​ទីផ្សារ និង​តូប​ដែល​ដកហូត​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២១​។ លោក​បាន​បញ្ជាក់​ថា​៖

ទំនិញ​រួម​មាន​ម្ហូបអាហារ​មាន​មី​កញ្ចប់ និង​មី​កំប៉ុង នំ​ធុង និង​មាន​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព ដែល​មន្ត្រី​ជំនាញ​យក​មក​ដុត​កម្ទេច​ចោល​ដោយ​កែ​ច្នៃ​យក​ទឹក​ភេ​ជ្ជៈ​យក​ដាក់​ពាង​ឲ្យ​យ​ប្រជា​កសិករ​ក្នុងភូមិ​ធ្វើ​ជា​ជីគីមី ហើយ​យក​សម្បក​ដុត​ចោល​ជា​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ខូចគុណភាព​។ លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា​៖​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​គឺ​អាជីវករ​ដូច​ជា​មានការ​យល់​ដឹង​ច្រើន និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ចុះ​ពិនិត្យ​តាម​ផ្សារ និង​តូប ម៉ាត រាល់​ទំនិញ​ដែល​ហស​ការ​បរិច្ឆេទ​និង​ខូចគុណភាព​ត្រូវ​អាជីវករ​ដកហូត​ទុក​មួយ​កន្លែង​មិន​លក់ដូរ​នៅ​ពេល​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​ប្រគល់​ជូន​យក​ទៅ​ដុត​ចោល​ដូច​ពេល​នេះ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ