ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ទាំងនេះ នឹង​ជួយ​អ្នក​ឱ្យផ្លាស់​ប្តូរពី​ជីវិត​សាមញ្ញ​ទៅ​ជា​អ្នកមាន !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាព​ជោគជ័យ​ជា​ពាក្យ​មួយ​ដែល​មិន​មាន​ទ្រឹស្តី​ណា​អាច​កំណត់​ន័យ​វា​បាន​ទេ អ្នក​ជោគជ័យ​ខ្លះ​បាន​កំណត់​ន័យ​បែប​នេះ អ្នកខ្លះ​កំណត់​បែប​នោះ គឺ​ទៅ​តាម​អ្វីមួយ​ជាក់ស្តែង​ដែល​ពួក​គាត់​បាន​ធ្វើ ហើយ​ជោគជ័យ​មែន​ ។ យ៉ាងណាមិញ ពេល​នេះ​ថ្ងៃនេះសារព័ត៌​មានបាន​ដក់ស្រង់​សម្តី​របស់​សេដ្ឋី​វ័យក្មេង​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ភាព​ជោគជ័យ​ជា​ពាក្យ​មួយ​ដែល​មិន​មាន​ទ្រឹស្តី​ណា​អាច​កំណត់​ន័យ​វា​បាន​ទេ អ្នក​ជោគជ័យ​ខ្លះ​បាន​កំណត់​ន័យ​បែប​នេះ អ្នកខ្លះ​កំណត់​បែប​នោះ គឺ​ទៅ​តាម​អ្វីមួយ​ជាក់ស្តែង​ដែល​ពួក​គាត់​បាន​ធ្វើ ហើយ​ជោគជ័យ​មែន​ ។ យ៉ាងណាមិញ ពេល​នេះ​ថ្ងៃនេះសារព័ត៌​មានបាន​ដក់ស្រង់​សម្តី​របស់​សេដ្ឋី​វ័យក្មេង​ម្នាក់ ដែល​គាត់​នឹង​ចែករំលែក​នូវ​ពាក្យ​ជោគជ័យ ហើយ​ប្រាប់​ពី​គន្លឹះ​ខ្លះ​ៗ ដើម្បី​ជំរុញ​ការ​គិត​របស់​អ្នក​ឱ្យ​ក្លាយជា​អ្នក​ខ្លួនឯង (​ស្គាល់​ខ្លួនឯង​)​ ។

Daniel Ally បាន​និយាយ​ថា ភាព​ជោគជ័យ គឺ​មាន​និយម​ន័យ​ខុស​គ្នា​យ៉ាង​ជា​ច្រើន ដែល​មនុស្ស​ម្នាក់​ៗ​បាន​ដាក់​ឱ្យ​វា ប៉ុន្តែ​និយម​ន័យ​ដ៏​អស្ចារ្យ​បំផុត ដែ​លោក​អាច​ផ្តល់​ឱ្យ​អ្នក​នៅ​ថ្ងៃនេះ គឺ​ភាព​ជោគជ័យ ដែល​មាន​ន័យ​ថា ការ​បញ្ចេញមតិ​ដោយ​ខ្លួនឯង ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ទៅ​កន្លែង​ដែល​អ្នក​ចង់ទៅ ព្រោះ​បើ​និយាយ​អំពី​ជោគវាសនា​របស់​អ្នក នោះ​មាន​ន័យ​ថា​អ្នក​គឺជា​ម្ចាស់ជីវិត​ខ្លួនឯង មិន​មាន​នរណា​ម្នាក់​អាច​ដើរ​លើ​ផ្លូវ​ជីវិត​របស់​អ្នក​បាន​ទេ​ ។

នៅ​ក្នុង​កម្ម​ចែករំលែក​បទ​ពិសោធន៍​មួយ លោក Daniel Ally បាន​បន្ត​ថា ៖ «​មនុស្ស​ជា​ច្រើន​គិត​ថា ធ្វើ​ត្រឹមតែ​ប៉ុណ្ណឹង ខំធ្វើការ​គ្រែង​លរ ២០ឆ្នាំ​ក្រោយ​បាន​ក្លាយជា CEO អ្នកខ្លះ​ទៀត​ធ្វើ​តែ​រឿង​ដដែល​ៗ ២០​ឆ្នាំ ៣០ឆ្នាំ​។ មាន​អ្នកខ្លះ​មាន​ក្តី​ប្រាថ្នា មានគំនិត មាន​គម្រោង ប៉ុន្តែ​ត្រូវ​បាន​បោះបង់​ចោល​បន្ទាប់​ពី​គ្រួសារ​មិន​គាំទ្រ ឬ​មិត្ត​ភ័​ក្ត​មិន​លើកទឹកចិត្ត​ឱ្យធ្វើ បង្អាក់ដំណើរ​គាត់​ក្នុង​ការ​ចង់​ចាប់ផ្តើម​រកស៊ី ឬ​ចង់​ធ្វើ​អាជីវកម្ម​ខ្លួនឯង​ ។​ល​។ យើង​ត្រូវ​គិតពិចារណា ថា​ប្រសិនជា​យើង​ដើរ​តាមតែ​ពាក្យ​បង្គាប់​របស់​គេ មាន​ន័យ​ថា​ចាំតែ​ធ្វើ​តាម​គេ​ប្រាប់ នោះ​សំនួរ​សួរ​ថា តើ​អ្នកជា​អ្នកគ្រប់គ្រង​ជីវិត​អ្នក អ្នក​ខ្លួនឯង ឬ​អ្នក​ដែល​បង្គាប់បញ្ជារ​អ្នកជា​អ្នកគ្រប់គ្រង​ជីវិត​អ្នក​»​ ។

ដូចនេះ​លោក​ជឿជាក់​ថា គន្លឹះ​ទាំង​៣ នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​អ្នក ​៖
ទី​១, អាន​សៀវភៅ កាន់​ច្រើន​កាន់តែ​មានគំនិត​ច្រើន ៖ សៀវភៅ​ទាំងអស់​នៅ​លើ​ពិភពលោក​នេះ គឺ​សុទ្ធសឹងតែ​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​យើង​បាន ​។ ប្រសិនជា​អ្នក​ចង់បាន​ជោគជ័យ ផ្នែក​អ្វីមួយ ឧទាហរណ៍​ថា​អ្នក​ចង់​ដឹង​អំពី​លុយ អំពី​អាជីវកម្ម នោះ​អ្នក​គួរ​អាន​សៀវភៅ​អាជីវកម្ម សៀវភៅ​អំពី​លុយ​ ។ សៀវភៅ ​គឺជា​ឧបករណ៍​មួយ​ដែល​ជួយ​ដល់​ខួរក្បាល​អ្នក ជួយ​កាត់​បន្ថយ​ស្ត្រេ​ស និង​ធ្វើ​ឱ្យ​ខួរក្បាល​អ្នក​ធូរស្រាល ​។ មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា «​ខ្ញុំ​មិន​មាន​ពេល​អាន​ទេ ខ្ញុំ​មានកូន ឬ​ក៏​ខ្ញុំ​មានការ​ងារ​ច្រើន​ណាស់​ត្រូវធ្វើ ខ្ញុំ​មាន​កិច្ចការ​សាលា​ច្រើន​ណាស់​» ជាដើម ​។ ប៉ុន្តែ​ប្រសិនជា​អ្នក​និយាយ​ថា គ្មាន​ពេល​សូ​ម្បី​តែ ១០នាទី ក្នុង​មួយ​ថ្ងៃ នោះ​អ្នក​ប្រហែលជា​គ្មាន​ជីវិត​ទេ​មើលទៅ ​។ លោក Daniel Ally បាន​លើក​ឧទាហរណ៍​ខ្លួន​លោក​ផ្ទាល់​ថា មាន​ថ្ងៃមួយ ខ្ញុំ​ពិតជា​រក​នឹក​អ្វី​មិនឃើញ​នោះ​ទេ នៅ​ពេល​មួយ​ខ្ញុំ​បាន​ចូល​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​មួយ បន្ទាប់​ពី​អាន​សៀវភៅ​ចប់ ពីរ​ទៅ​បី​ក្បាល ខ្ញុំ​បាន​សម្រេចចិត្តថា ​ខ្ញុំ​នឹង​ផ្លាស់​ប្តូរជីវិត​ថ្មី ​។

ទី ​២, ការ​រាប់អាន​មិត្ត​ភ័​ក្ត ឬ​ការ​ប្រឹក្សា​ជាមួយ​មិត្ត​ភ័​ក្ត​ដែល​មាន​ជំនាញ និង​រៀន​អំពី​អ្នកមាន ​៖ ការ​រាប់អាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ពិតជា​សំខាន់ គួរ​រាប់អាន​មនុស្ស​ដែល​អាច​ផ្តល់​ប្រឹក្សា ផ្តល់​យោបល់​នានា និង​មនុស្ស​ដែល​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នក ដើម្បី​ឱ្យ​អ្នក​ទទួល​បាន​ជោគជ័យ ​។ ដូចនេះ​អ្នក​គួរ​ជ្រើសរើស​មិត្ត​ភ័​ក្តិ​ដែល​មាន​បំណង ចង់​ឃើញ​អ្នក​ជោគជ័យ​ដោយ​ពិតប្រាកដ ​។ ត្រង់​ចំណុច​នេះ លោក Daniel Ally បាន​បញ្ជាក់​ថា ៖ «​ថ្ងៃមួយ​ខ្ញុំ​ចង់​ធ្វើ​អាជីវកម្ម ហើយ​ខ្ញុំ​បាន​សួរ​ទៅ​អ្នក​មិត្ត​ភ័​ក្ត​ខ្ញុំ​ម្នាក់ ដែល​គាត់​បាន​ធ្វើ​អាជីវកម្ម​យូរ​មក​ហើយ និង​បាន​ទទួល​ជោគជ័យ​ផង​ដែរ ដូចនេះ​ខ្ញុំ​គិត​ថា​គាត់​ប្រាកដជា​ណែនាំ​ខ្ញុំ​ថា​ត្រូវ​យ៉ាងម៉េច ប៉ុន្តែ​វា​មិន​បាន​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ គាត់​បែរជា​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ធ្វើ​អាជីវកម្ម​ខ្លួនឯង​ទេ ព្រោះ ៩៨ភាគរយ នៃ​អ្នក​ធ្វើ​អាជីវកម្ម ត្រូវ​បាន​បរាជ័យ​ត្រឹមតែ​ក្នុង​រយៈពេល ៣​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ​ ។ គាត់​បន្ត​ប្រាប់​ខ្ញុំ​ថា អ្នក​ធ្វើ​អាជីវកម្ម​ខ្លួនឯង ត្រូវការ​ធ្វើការ​ខ្លាំង​ណាស់ អាច​ថា​ធ្វើការ ១០០ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​លើស​ពី​នេះ ព្រោះថា ​អ្នក​ធ្វើ​អាជីវកម្ម​សំខាន់​ត្រូវ​គ្រប់គ្រង​ការ​ចំណាយ ចំណូល​ដោយ​ខ្លួនឯង​»​ ។ នេះ​ជា​ហេតុផល​មួយ ដែល​អ្នក​គួរ​គិត​ក្នុង​ការ​រាប់អាន​មនុស្ស​ឬ​មិត្ត​ភ័​ក្តិ​ឱ្យ​ត្រូវ ប៉ុន្តែ​ពេល​ខ្លះ ក៏​មាន​សមាជិក​ក្នុង​គ្រួសារ​យើង​ដែរ ដែល​មិន​ពេញចិត្ត​ និង​គំនិត​របស់​យើង ដូចនេះ​អ្វី​ដែល​យើង​ត្រូវធ្វើ​ គឺ​ត្រូវ​ដើរ​តាម​ការ​ចង់បាន​របស់​ខ្លួនឯង​ដែរ មិនមែន​ឱ្យ​តែ​គេ​ថា​ទៅ​មិន យើង​បោះបង់​ចោល​ក្តី​ស្រមៃ​របស់​យើង​នោះ​ទេ យើង​ត្រូវ​យក​មក​គិតពិចារណា​ឱ្យ​បាន​ល្អិតល្អន់​មុន​សម្រេចចិត្ ត​។

ទី ​៣, ត្រូវ​មាន​គម្រោង គោលដៅ​ឱ្យ​បាន​ច្បាស់លាស់ ៖ ការ​បង្កើត​ក្តី​ស្រមៃ គឺ​ជួយ​អ្នក​ឱ្យ​ដើរទៅ​ផ្លូវត្រង់ ហើយ​ជួយ​អ្នក​ឱ្យ​យល់​ច្បាស់​អំពី​ខ្លួនឯង ជួយ​អ្នក​ក្នុង​ការ​គាស់​នូវ​ទេព​កោសល្យ​ខ្លួនឯង​ទៀត​ផង​ ។ ហើយ​មនុស្ស​ភាគច្រើន​មិន​មានការ​ផ្លាស់​ប្តូរ និង​ប្រតិបត្តិ​ការងារ​ដដែល​ៗ ក៏​ព្រោះថា ​ពួក​គេ​មិន​មាន​គោលដៅ​។ អ្នក​គួរ​សរសេរ​គម្រោង​នៃ​ក្តី​ស្រមៃ គិត​ហើយ​សរសេរ​អំពី​គម្រោង​នីមួយ​ៗ​ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​នោះ គម្រោង​នេះ​ផង​ដែរ​គឺជា​ឧបករណ៍​ដែល​ជំរុញ​ទឹកចិត្ត​អ្នក​ឱ្យ​សម្រេច​ម្តង​មួយ​ជំ​ហា​៊​ន​ៗ ហើយ​ការ​ធ្វើ​គម្រោង​នេះ គួរ​ធ្វើ​មួយ​ឆ្នាំ​ម្តង​ៗ ហើយ​ធ្វើការ​វាយតំលៃ​វា​ជា​រៀង​រាល់​ឆ្នាំ ​។ អ្នកមាន​ក្តី​ស្រមៃ​ធំ នោះ​អ្នក​ប្រាកដជា​ធ្វើ​ការងារ​ឱ្យ​ធំ ប្រសិនជា​អ្នកមាន​ក្តី​ស្រមៃ​តូច នោះ​អ្នក​នឹង​ធ្វើការ​តិច​ដែរ ដូចនេះ​ហើយ​បានជា​គេ​ឱ្យ​មាន​ក្តី​ស្រមៃ​ធំ​ ។ ហើយ​ចុង​ក្រោយ​នោះ គឺជា​ការ​ជឿជាក់​លើ​ខ្លួនឯង មិន​មាន​នរណា​ម្នាក់​មក​ជឿ​លើ​យើង​នោះ​ទេ ប្រ​សិន​សូ​ម្បី​តែ​យើង​មិន​ជឿ​លើ​ខ្លួនឯង​ផង​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Daniel Ally ជា​ស្ថាបនិក​វេ​ប​សាយ The Ally Way ជា​អ្នកនិពន្ធ​សៀវភៅ និង​ជា​វាគ្មិន​ក្នុង​កម្មវិធី និយាយ​ជា​សាធារណៈ ដែល​ការ​លក់​សៀវភៅ​របស់​លោក​មាន​អ្នកគាំទ្រ​ខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ជា​សេដ្ឋី ដែល​មានឈ្មោះ​ក្នុង​ទំព័រ​ទស្សនា​វ​ត្តី​មួយ​ផង​ដែរ គឺ Entrepreneur Magazine ។ លោក​បាន​ចែករំលែក​ចំណេះដឹង​ជា​ច្រើន អំពី​ការ​ធ្វើ​អាជីវកម្ម និង​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចង់​ធ្វើ​ជំនួញ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ