រាជធានីភ្នំពេញ ៖ មានការចាប់អារម្មណ៍ជាថ្មីទៀតដែលជារឿងស្រពោនចិត្ត ព្រោះតែបងប្រុសបង្កើតរបស់តារា រាងមាំ អ៊ុន សុធា បានទទួលមរណភាពហើយ ។ រឿងនេះបានបង្កអោយមានភាពភ្ញាក់ផ្អើល ហើយនឹកអាណិតតារាប្រុសរូបនេះជាខ្លាំង។

តារាសម្តែង អ៊ុន សុធា បានជួបនូវទុក្ខព្រួយមួយទៀតហើយ គឺទុក្ខបាត់បង់បងប្រុសធំ ដែលជាលោកគោរពស្រឡាញ់។ លោកហាក់ស្លុតចិត្តពេលទទួលដំណឹងនេះ ហើយទាំងសាច់ញាតិ និងបងប្អូនមហាសោកស្តាយ នៅពេលឃ្លាតឆ្ងាយសមាជិកម្នាក់ទៀត មិនអាចវិលវិញ។
ដំណឹងស្លុតចិត្តមួយទៀតហើយ ដែលអ្នកសិល្បៈបានដឹង ដោយសារពេលនេះបងប្រុស តារាសម្តែង អ៊ុន សុធា លាចាកលោកនៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ។ នោះជាបងប្រុសទី១ របស់លោកដែលរងនូវជំងឺធ្ងន់ ហើយក៏អស់សង្ខារក្នុងវ័យ៥០ជាង។

សម្រាប់លោកអ៊ុន សុធា ដែលបានបាត់បង់សមាជិកបង្កើតម្នាក់ទៀត។ លោកមានទឹកមុខស្រពោនមិនដឹងនិយាយអ្វីចេញ។ តាមការឱ្យដឹងថា បងប្រុសរបស់លោកកើតជំងឺមហារីក ដែលបានសម្រាកព្យាបាលអស់ជាច្រើនខែនៅក្នុងមន្ទីរពេទ្យ។ បើទោះជាមានការជួយខ្នះខ្នែងព្យាបាលក៏ដោយ ក៏ ស្ថានការនៅមិនអាចទប់ទល់បាន រហូតបានត្រឹមតែសោកស្តាយប៉ុណ្ណោះ។ នេះជាការផ្តល់ដំណឹងដល់សាច់ញាតិ និងមិត្តនៅក្នុងសង្គមសិល្បៈទាំងអស់បានជ្រាប។







