ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​រ៉ុ​កែ្ក​ត​១០​គ្រាប់​ធ្លាក់​ក្នុង​មូលដ្ឋាន​យោធា​មួយ ​មាន​កង​ទាហាន​អា​មេ​រិ​ក​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉ា​ក់ ៖ មានការ​វាយប្រហារ​ទី​២​មួយទៀត ក្នុង​រយៈពេល​តែ​២​ស​ប្ដា​ហ៍​នៅ​​អ៊ី​រ៉ា​ក់​ប្រឆាំង​ទីតាំង​ដែល​មាន​វត្តមាន​របស់កង​ទាហាន​អា​មេ​រិ​ក កាលពី​ថៃ្ង​ទី​៣ មីនា ដោយ​​បាន​ផ្តាច់​ជីវិត​​ជំនួយការ​ស៊ី​វិល​ម្នាក់ ព្រោះតែ​គាំងបេះដូងមក​ពី​ការ​វាយប្រហារ​នោះ ។ ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​កើត​មាន​២​ថៃ្ង​មុនទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​សម្ដេច​សង្ឃ​កាតូលិក​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ​នៅ​​អ៊ី​រ៉ា​ក់…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉ា​ក់ ៖ មានការ​វាយប្រហារ​ទី​២​មួយទៀត ក្នុង​រយៈពេល​តែ​២​ស​ប្ដា​ហ៍​នៅ​​អ៊ី​រ៉ា​ក់​ប្រឆាំង​ទីតាំង​ដែល​មាន​វត្តមាន​របស់កង​ទាហាន​អា​មេ​រិ​ក កាលពី​ថៃ្ង​ទី​៣ មីនា ដោយ​​បាន​ផ្តាច់​ជីវិត​​ជំនួយការ​ស៊ី​វិល​ម្នាក់ ព្រោះតែ​គាំងបេះដូងមក​ពី​ការ​វាយប្រហារ​នោះ ។

ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​កើត​មាន​២​ថៃ្ង​មុនទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​សម្ដេច​សង្ឃ​កាតូលិក​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ​នៅ​​អ៊ី​រ៉ា​ក់ ។ ទោះបី​មាន​វាយប្រហារ​នោះ​ក្ដី​ក៏​សម្ដេច​ប៉ាប​មិន​លុប​ចោល​ទស្សនកិច្ច​​នោះ​ដែរ ។ សម្ដេច​បោ​៉ប​មាន​បន្ទូល​ថា​ខ្ញុំ​មកកាន់​​អ៊ី​រ៉ា​ក់​សម្រាប់​ធម្ម​យាត្រា​មួយ ដោយ​ព្រះ​អង្គ​គូសបញ្ជាក់​ថា ព្រោះ​ចង់​ជួប​ជាមួយ​ប្រជាជន​អ៊ី​រ៉ា​ក់​ដែល​ជា​អ្នក​ជួប​ប្រទះ​ការ​ឈឺចាប់​ច្រើន
បំផុត ។

ខណៈ​ក្រុង​វ៉ា​ស៊ី​ន​តោន​តែង​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​​អ៊ី​រ៉ា​ក់​ថា
ជា​អ្នក​វាយប្រហារ ដែល​មានការ​កើនឡើង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ កងកម្លាំង​សន្តិសុខ​​អ៊ី​រ៉ា​ក់បាន​ធ្វើការ​ស៊ើប​អង្កេត ។

ប្រភព​ព័ត៌មាន​សន្តិសុខ​អ៊ី​រ៉ា​ក់​បញ្ជាក់​ថា​គ្រាប់រ៉ុក្កែត​ទាំងនោះ​ត្រូវ​បាន​បាញ់​ចេញពី​ភូមិ​ជាប់​ជិត
ខាង​មួយ​នៃ​តំបន់​វាល​ខ្សាច់​ដែល​នៅ​ទីនោះ​បណ្ដា​ជនប្រដាប់អាវុធ​អាច​បោះទីតាំង​ដោយ​ស្រួល ។ ទីបញ្ជាការ​យោធា​​​អ៊ី​រ៉ា​ក់​និយាយ​ថា គ្រាប់​រ៉ុក្កែត​ទាំងនោះ​ធុន GRAD ផលិត​នៅ​​អ៊ី​រ៉ា​ក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ