អង់គ្លេស​ទម្លាក់​​​៣០០​លាន​ផោន ដើម្បី​​ស្តារ​វិស័យ​កីឡា​ឡើង​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អង់គ្លេស​ទម្លាក់​​​៣០០​លាន​ផោន ដើម្បី​​ស្តារ​វិស័យ​កីឡា​ឡើង​វិញ

1 ខែ មុន

ចក្រភព​អង់គ្លេស ៖ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ប្រកាស​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ចំនួន​៣០០​លាន​ផោន (​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ស្តារ​វិស័យ​កីឡា​ឡើង​វិញ…

ចក្រភព​អង់គ្លេស ៖ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ប្រកាស​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ចំនួន​៣០០​លាន​ផោន (​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ស្តារ​វិស័យ​កីឡា​ឡើង​វិញ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩​។

លោក Boris Johnson​

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Rishi Sunak បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​ក​ថវិកា​ប្រចាំឆ្នាំ​ថា ទឹកប្រាក់​ចំនួន​៣០០​លាន​ផោន នឹង​ត្រូវ​ផ្តល់​ជូន​ដើម្បី​គាំទ្រ​ក្លិប និង​ស្ថាប័ន​គ្រប់គ្រង​លើ​វិស័យ​កីឡា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​។

ការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​កីឡា គឺជា​ផែនការ​ដ៏​សំខាន់​មួយ​របស់​លោកនាយក​រដ្ឋមន្ត្រី Boris Johnson​។ ខណៈ​ដែល​លោក​ទើបតែ​បាន​អះអាង​កាលពី​ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​សម្រាប់​ការ​ដេញថ្លៃ​រួម​គ្នា​របស់​ចក្រភព​អង់គ្លេស និង​ប្រទេស​អៀរ​ឡង់ ដើម្បី​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០៣០ ខាង​មុខ​៕ (​ដកស្រង់​ចេញពី Reuters)

លោក Rishi Sunak