អត់​ខ្វល់​ការ​រិះគន់ អេ​នីហ្សា​ម​កាន់​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេហ៍​​ភេទ​ដូច​​គ្នា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អត់​ខ្វល់​ការ​រិះគន់ អេ​នីហ្សា​ម​កាន់​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេហ៍​​ភេទ​ដូច​​គ្នា

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ​តារាចម្រៀង​ក្នុង​ផលិត​ថោ​ន អេ​នី ហ្សា​ម កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម និង​ស្និទ្ធ​ស្នាល​កាន់តែ​ខ្លាំង​ជាមួយ​គូស្នេហ៍​ដែល​ភេទ​ដូច​គ្នា ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​ពី​មហាជន​នោះ​ឡើយ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ក៏​ហាក់​មិន​មានការ​រុញ​រា​នៅ​ក្នុង​ការ​ទទួល​ស្នេហា​មួយ​នេះ​ផង​ដែរ​។…

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ​តារាចម្រៀង​ក្នុង​ផលិត​ថោ​ន អេ​នី ហ្សា​ម កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម និង​ស្និទ្ធ​ស្នាល​កាន់តែ​ខ្លាំង​ជាមួយ​គូស្នេហ៍​ដែល​ភេទ​ដូច​គ្នា ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​ពី​មហាជន​នោះ​ឡើយ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ក៏​ហាក់​មិន​មានការ​រុញ​រា​នៅ​ក្នុង​ការ​ទទួល​ស្នេហា​មួយ​នេះ​ផង​ដែរ​។

កន្លង​មក មហាជន​ហាក់​មិន​ទាន់​ជឿជាក់​នៅឡើយ​ទេ ពី​ស្នេហា​បញ្ច្រាស​ទិស​របស់ អេ​នីហ្សា​ម នា​ពេល​នេះ ដោយ​គេ​ចាត់​ទុក​ថា នោះ​ជា​ស្នេហា​ក្លែងក្លាយ​ឬ​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ ដ្បិត​នាង​គឺជា​តារា​មួយ​រូប​ដែល​ឈ្មោះ​បោះ​សម្លេង​និង​មាន​រូប​សម្រស់​ស្រស់​សោភា​ម្នាក់​ផង​នោះ​។

តែ​យ៉ាងណា អេ​នី ហ្សា​ម កាន់តែ​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ជឿជាក់​ពី​ស្នេហា​ភេទ​ដូច​គ្នា​របស់​នាង ខណៈ​ពេល​ដែល​តារា​រូប​នេះ​កាន់តែ​បង្ហាញ​នូវ​រូបភាព​ស្និទ្ធ​ស្នាល និង​ផ្អែម​ល្ហែម​កាន់តែ​ខ្លាំង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ បើ​ទោះបីជា​ពេល​ខ្លះ​នាង​ទទួល​នូវ​ការ​រិះគន់​ក៏​ដោយ​។

ដោយឡែក​ ជា​ថ្មី​ម្តងទៀត អេ​នី ហ្សា​ម បាន​បង្ហោះ​រូបភាព​២​សន្លឹក​ជាមួយ​គូស្នេហ៍​ជា​ស្រី​ដូច​គ្នា​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​ភ្ជាប់​ជាមួយនឹង​សារ​យ៉ាង​ស៊ីជម្រៅ​ថា «គាត់​ប្រាប់​ខ្ញុំ​ថា គេ​គ្រប់​គ្នា​សួរ​ថា ​គាត់​ស្រលាញ់​ខ្ញុំ​មែនឬ​លេង ? គ្រប់​គ្នា​គ្មាន​អ្នក​ណា​ជឿ​ថា ​គាត់​ស្រលាញ់​ខ្ញុំ​ទេ រួម​ទាំង​ខ្ញុំ​ខ្លួនឯង​ផ្ទាល់ ព្រោះ​អី​អ្នក crush គាត់​សុទ្ធតែ​ស្អាត​ៗ​ហើយ​ក្មេង​ៗ​ទៀត ហេតុ​អី​មក​ស្រលាញ់​មនុស្ស​ស្រី​អាយុ​បង​ដល់​ទៅ​9​ឆ្នាំ​ហើយ​ចាស់​មុខ​អត់​ស្អាត​ធាត់​ទាប ដូច​ជា​គ្មាន​កន្លែង​ណា​ទាក់ទាញ​អី​បន្តិច តើ​ខ្ញុំ​គួរ​ជឿ​គាត់​ឬ​អត់​នរ តែ​ណ្ហើយ ការ​ពិត​ឬ​មិន​ពិត​ក៏​ដោយ សំខាន់​នៅ​ពេល​នេះ​គាត់​បាន​ធ្វើ​តួ​នាទី​ជា​សង្សារ​ដល់​ល្អ​សម្រាប់​ខ្ញុំ ខឹង​គាត់​ចេះ​សុំ​ទោស ពេល​ទៅ​ណា​មក​ណា​គាត់​ចេះ​ប្រាប់ លេង​ឆាត​ឬ​ធ្វើ​អី​ក៏​ប្រាប់ ពេល​គេ​ប៉ះពាល់​ខ្ញុំ​គាត់​ខឹង​ជំនួស គាត់​ស្តាប់​តាម​ខ្ញុំ នឹង​អ្វី​ច្រើន​ទៀត​ខ្ចិ​ល​រៀប​រ៉ាប់​ហាស​។

នាង​បញ្ជាក់​ថា ទោះបី​ទៅ​ថ្ងៃ​មុខ​បែប​ណា​ ខ្ញុំ​មិន​ខ្វល់​ទេ សំខាន់​ពេល​នេះ ​មាន​គាត់​ខ្ញុំ​មាន​ក្តី​សុខ ខ្ញុំ​ចង់​ថែរក្សារ​ពេលវេលា​ល្អ​ៗ​ដែល​មាន​ជាមួយ​គាត់​អោយ​បាន​ច្រើន​មិន​ថា​រយះ​ពេល​ខ្លី​ឬ​វែង​នោះ​ទេ សំខាន់​ពេល​នេះ​ទៅ​បាន​ហើយ ។

ជា​ការ​កត់សម្គាល់ តាម​រយះ​សារ​ខាងលើ​នេះ គេ​កាន់តែ​ជឿជាក់​ថា អេ​នី ហ្សា​ម ពិតជា​មាន​ស្នេហ៍​ភេទ​ដូច​គ្នា​ប្រាកដ​មែន ដោយ​ស្នេហា​នេះ​មិនមែន​ជា​លេងសើច និង​ការ​សម្តែង​នោះ​ឡើយ ព្រោះ​កន្លង​មក​ទាំង​រូប​នាង និង​គូស្នេហ៍​តែងតែ​បង្ហាញ​អារម្មណ៍​ពី​ទំនាក់ទំនង​ស្នេហា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ស្ទើរ​មិន​ដាច់​សូរ​តាម​រយះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​ការ​បង្កើត​ស្នេហា​ភេទ​ដូច​គ្នា​ពី​តារាចម្រៀង​នាង អេ​នី ហ្សា​ម នា​ពេល​នេះ​ថា ជា​រឿង​ពិត​ឬ​យ៉ាងណា​នោះ រហូត​មក​ដល់​ពេល​នេះ កោះសន្តិភាព នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ណាមួយ​ពី​តារាចម្រៀង​រូប​នេះ​បាន​នៅឡើយ​។

គួ​របញ្ជាក់​ថា បន្ទាប់​ពី​បង្ហាញ​អារម្មណ៍​សោកសៅ ក្រោយ​បែកបាក់​បាក់​មិត្ត​ប្រុស​ដែល​បាន​ទាក់ទង​គ្នា​អស់​រយះ​ពេល​ប្រមាណ​ជា​៤​ឆ្នាំ​នោះ​មក អេ​ន នី​ហ្សា​ម បាន​ចាប់ផ្តើម​បង្ហាញ​នូវ​ភាព​ស៊ិ​ច​ស៊ី​ជា​បន្តបន្ទាប់ ដោយនៅ​ក្នុង​នោះ​នាង​ក៏​បាន​បញ្ចេញ​នូវ​រូបភាព​ស្និត​ស្នាល​ជាមួយ​ដៃគូរ​ថ្មី​ដែល​ជា​ស្រី​ដូច​គ្នា​ជា​បន្តបន្ទាប់​។

ក​ន្លង​មក អេ​នី ហ្សា​ម ក៏​បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ដែរ​ថា នាង​លេង​មាន​អារម្មណ៍​សោកសៅ​ជាមួយ​គូស្នេហ៍​ចាស់​របស់​នាង​ទៀត​ហើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នាង​កំពុង​តែ​មាន​សេចក្តីសុខ​ជាមួយ​គូស្នេហ៍​ថ្មី​ដែល​ជា​ភេទ​ស្រី​ដូច​គ្នា​នា​ពេល​នេះ​៕ ​