ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បារម្ភ​អំពី​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​អាច​ចប់​មុន​ចូល​ឆ្នាំ​ខ្មែរ​ឬ​អត់?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រួយបារម្ភ​អំពី​ការ​មិន​ទាន់​ប្រាកដ​ថា​អាច​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចប់​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឬ​អត់​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រួយបារម្ភ​អំពី​ការ​មិន​ទាន់​ប្រាកដ​ថា​អាច​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចប់​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឬ​អត់​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​ថា​«​យើង​មិន​ទាន់​អាច​កំណត់​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អាច​បញ្ចប់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឬ​អត់ ?​នេះ​ជា​បញ្ហា​ដែល​យើង​កំពុង​បារម្ភ​បន្ថែម​ទៀត​» ។ សម្តេច​បន្ត​ថា ក្នុង​ពេល​ដែល​មនុស្ស​ចេះ​តែ​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​មិន​ចេះ​ឈប់​ឈរ​ធ្វើ​ឲ្យ​ចំនួន​ចេះ​តែ​កើនឡើង ដែល​បូក​សរុប​មាន​ចំនួន​ប្រមាណ​៤​ម៉ឺន​នាក់ ។ ប៉ុន្តែ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ជាង​១​ម៉ឺន​៥​ពាន់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ដោយសារ​កន្លង​មក​មានការ​បំពាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ករណី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​វិសោធនកម្ម​អនុក្រឹត្យ​រៀបចំ​អនុក្រឹត្យ​ថ្មី​មួយ​ផង ។ ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ជំ​ង​កូ​វី​ដ​១៩ បាន​រហូត​ដល់​បង្កើត​ច្បាប់​ស្តី​ពី​វិធានការ​ទត់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​អំពី​ករណី​រំលោភ​បំពាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​ស្ត្រីជន​ជាតិចិន​២​នាក់ បាន​ស៊ុម​ក្រ​ឡំ​ជាមួយ​សន្តិសុខ​សណ្ឋាគារ​បាន​បញ្ចេញ​គាត់ តើ​ត្រូវ​ដាក់ទោស​យ៉ាងម៉េច? បើ​អត់​មានច្បាប់​ផង​!​អនុក្រឹត្យ​មិន​អាច​ឲ្យ​គេ​ជាប់គុក​បាន​ទេ ប៉ុន្តែ​ពិន័យ​អន្តរកាល​បាន ។ ឯក​ច្បាប់​ដាក់​ក្នុង​ប្រទេស​គ្រា​មាន​អាសន្ន​ក៏​មិន​អាច​អនុវត្ត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នោះ​ទេ អី​ញ្ចឹ​ង​មួយ​ម្ចា​ង​យើង​ប្រើ​វិធានការ​អប់រំ និង​ម្ចា​ង​ប្រើ​វិធានការ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ