ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបានទាំង​​សំបុក មានទាំង​ប្រុស​មានទាំងស្រីទៀត​ផង​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿង.ញៀ.ន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ចំនួន​០៤​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣មីនា នៅ​ចំណុច​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្ន​ង ស្រុក​ឯក​ភ្នំ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​។ លោក សុខ…

ខេត្តបាត់ដំបង​៖ មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿង.ញៀ.ន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ចំនួន​០៤​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣មីនា នៅ​ចំណុច​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្ន​ង ស្រុក​ឯក​ភ្នំ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​។

លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​០៤​នាក់​នោះ​ ១-ឈ្មោះ គក់ គឹ​ម​សួង ហៅ ទីង អាយុ​១៧​ឆ្នាំ ២-ឈ្មោះ បូ ចិន អាយុ​៤១​ឆ្នាំ ៣-​ឈ្មោះ ណើ​ប ណៃ អាយុ​៣៧​ឆ្នាំ និង ៤-ឈ្មោះ គុ​ជ អាស៊ី​យ៉ា​ស ស្រី​អាយុ​៣៩​ឆ្នាំ​។

លោក​ថា ក្រុម​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញនៃ​អធិការ​ស្រុក​ឯក​ភ្នំ ឃាត់ខ្លួន​បានជា​បន្ត​បន្ទាប់ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ថែម​ទាំង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ផង ដែល​ពួក​គេ​លាក់​ទុក​ជាប់​ខ្កួ​ន​។ យោង​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន មាន​ថ្មាំ​ញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​ថង់ ស្មើ​ទម្ងន់​២,៣៦​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ និង​ថង់​សម្រាប់​វិច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

លោក សុខ និមល បាន​និយាយ​ថា បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​មន្ត្រី​មូលដ្ឋាន ក្រុម​ជំនួញ​គ្រឿងញៀន​ប្រុស ស្រី​ទាំង​០៤​នាក់​ខាងលើ​នេះ គឺជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​។ មន្ត្រី​ជំនាញ​បាន​តាមដាន​សកម្មភាព​ក្រុម​នេះ​ជា​ប្រចាំ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ផង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន និង នៅ​ចំពោះ​មុខ​វត្ថុ​តាង ក្រុម​នេះ​បាន​សារភាព​ទ​ទូល​ស្គាល់​ថា វត្ថ​តាង​នានា​ដែល​សមត្ថកិច្ច​បាន​ដកហូត​នោះ​ពិតជា​របស់​ពួក​ខ្លួន​មែន​។ លោក សុខ និមល បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ ពេល​នេះ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជំ​នួន​គ្រឿងញៀន​ប្រុស ស្រី​មួយ​សំបុក​នេះ​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ