កូនស្រី ឆ្លង​កូ​វី​ដ​១៩ ដូច​ម្តាយ​និង​ឪពុក​ជា​អ្នក​រត់​ម៉ូតូ​កង់​បី នៅ​ខណ្ឌឫស្សីកែវ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូនស្រី ឆ្លង​កូ​វី​ដ​១៩ ដូច​ម្តាយ​និង​ឪពុក​ជា​អ្នក​រត់​ម៉ូតូ​កង់​បី នៅ​ខណ្ឌឫស្សីកែវ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩ ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា…

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩ ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ក្រុម​ទី​១១ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រុម​គ្រូពេទ្យ បាន​ប្រមូល​យក​សំណាក​ទៅ​ធ្វើតេស្ដ ជា​លើក​ទី​ពីរ មាន​ចំនួន ១២ នាក់ (​ក្នុង​នោះ​មាន​ប្រុស​០៥​នាក់ និង​ស្រី ០៧​នាក់​) ជា​លទ្ធផល រក​ឃើញ​មាន​អ្នក​វិជ្ជមាន ចំពោះ​មេរោគ​កូ​វី​ដ​១៩​ម្នាក់ គឺ​ក្មេង​ស្រី អាយុ​១២​ឆ្នាំ ត្រូវជា​កូន​របស់​ស្ត្រី អាយុ​៣៦​ឆ្នាំ និង​បុរស​អាយុ​៣៩​ឆ្នាំ ដែល​បាន​វិជ្ជមាន កូ​វី​ដ​១៩ កន្លង​មក ។

បច្ចុប្បន្ន​នេះ ក្មេង​ស្រី​ខាងលើ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដឹក​យក​ទៅ​ព្យាបាល នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​) ហើយ ។

គួរ​រម្លឹក​ដែរ​ថា រដ្ឋបាល​ខណ្ឌឫស្សីកែវ រក​ឃើញ​ឪពុក​របស់​ក្មេង​ស្រី វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ក្នុងភូមិ​ឃុំ​ដូច​ខាងលើ ។ រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩ ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ក្រុម​ទី​១១ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រុម​គ្រូពេទ្យ បាន​ប្រមូល​យក​សំណាក​ទៅ​ធ្វើតេស្ដ ជា​លើក​ទី​ពីរ មាន​ចំនួន ១២ នាក់ (​ក្នុង​នោះ​មាន​ប្រុស​០៥​នាក់ និង​ស្រី ០៧​នាក់​) ជា​លទ្ធផល រក​ឃើញ​មាន​អ្នក​វិជ្ជមាន ចំពោះ​មេរោគ​កូ​វី​ដ​១៩​ម្នាក់ គឺ​ក្មេង​ស្រី អាយុ​១២​ឆ្នាំ ត្រូវជា​កូន​របស់​ស្ត្រី អាយុ​៣៦​ឆ្នាំ និង​បុរស​អាយុ​៣៩​ឆ្នាំ ដែល​បាន​វិជ្ជមាន កូ​វី​ដ​១៩ កន្លង​មក ។

បច្ចុប្បន្ន​នេះ ក្មេង​ស្រី​ខាងលើ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដឹក​យក​ទៅ​ព្យាបាល នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​) ហើយ ។

គួរ​រម្លឹក​ដែរ​ថា រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​រក​ឃើញ​ឪពុក​របស់​ក្មេង​ស្រី វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ក្នុងភូមិ​ឃុំ ដូច​ខាងលើ ។ ខណៈ​ដែល​ប្តី​(​វិជ្ជមាន​) រូប​នេះ មាន​អាយុ​៣៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី​ឥណ្ឌា ដែល​មាន​ប្រពន្ធ​(​វិជ្ជមាន​) អាយុ​៣៦​ឆ្នាំ ពាក់ព័ន្ធ​ចូលរួម​បាយ​ជាមួយ​បុគ្គលិក​ម្នាក់​ធ្វើការ​នៅ​ក្លឹ​ប N8 ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ៕