ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩សម្តេច​តេ​ជោថា​ មាន​សុខ ភាព​ល្អជា​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ប្រកាស​ថា ក្រោយ​ចាក់​វ៉ាក់សាំង​ចាក់​វ៉ាក់សាំង AstraZeneca លើក​ទី​១ ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ប្រកាស​ថា ក្រោយ​ចាក់​វ៉ាក់សាំង​ចាក់​វ៉ាក់សាំង AstraZeneca លើក​ទី​១ ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ពេទ្យ​កាល់​ម៉ែត​​រួច គឺសម្តេច​តេ​ជោមាន​សុខភាព​ល្អជា​ធម្មតា​ទេ អត់​មាន​បញ្ហា​អ្វី​ដូចដែល​ពួក​ប្រឆាំង​មួយ​ចំនួន​ថា ​វ៉ាក់សាំង​ប៉ះពាល់​សុខភាព​នោះ​ឡើយ ។ សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ដូច​អត់
​ដឹង​ថា បាន​ចាក់​ថ្នាំ​ផង​ទេ ព្រោះ​អត់​មាន​ឈឺ​អី​ផង​។ ចាក់​នេះ មិនដឹង​ថា ចាក់​ផង​» ។

សម្តេច​បាន​បន្ត​ថា «​មក​ដល់​ម៉ោង​នេះ ខ្ញុំ​ត្រៀម​ចាក់​ដៃ​ឆ្វេង ដើម្បី​ត្រៀម​ថា បើ​មាន​បញ្ហា​អី​ទៅ ឬ​ឈឺដៃ​ឆ្វេង គឺ​ខ្ញុំ​នៅ​ដៃស្តាំ សម្រាប់​ពិនិត្យ និង​ចុះហត្ថលេខា​លើ​ឯកសារ​ផ្សេង​ៗ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ខ្ញុំ​ចាក់​បាន​ជាង២​ម៉ោង​ហើយ​។ ខ្ញុំ​អត់​មាន​ឈឺ​អី​ផង​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា​ ពេល​នេះ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច សុខភាព​សម្តេច​រឹង​តែ​រឹង​មាំ ដូច្នេះ​លែង​និយាយ​ទៀត​ថា​ ហើយ​ថា១០ឆ្នាំ​ទៀត​ទើប​សម្តេច​ឈប់​ធ្វើ​នយោបាយ​នោះ ព្រោះ​កុំ​ឲ្យ​ពិបាក​គេ​ចោទ​ថា ផ្ទេរតំណែង​ឲ្យ​កូនប្រុស​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​ណែ​ត នោះ​អី ។

អត្ថបទសរសេរ ដោយ