ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ឲ្យ​ក្រសួងសុខាភិបាល​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​មូលដ្ឋាន និង​ពលរដ្ឋ​អាយុ​លើស​ពី​៦០​ឆ្នាំ​ឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​រៀបចំ​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​រៀបចំ​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ ។

សម្តេច​តេ​ជោ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​រៀបចំ​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង នៅ​ក្នុង​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចំនួន​១២៥៦៦៨​នាក់ ក្នុង​នោះ​យោធា និង​នគរបាល​ចំនួន​៨៤៧៥៨​នាក់ ។ ស៊ី​វិល និង​នគរបាល​ដែល​ចាក់​ដោយ​ក្រសួងសុខាភិបាល​មាន​ចំនួន​៤៩១០​នាក់ ។ ឥលូវ​នេះ​ចំនួន​វ៉ាក់សាំង​ដែល​មក​ដល់​របស់​កូ​វ៉ា​ក់​៣២​ម៉ឺន​៤​សែន​ដូ​ស​នេះ គឺ​យើង​តម្រង់​ឆ្ពោះទៅ​ខេត្ត​៣ សំខាន់​ដែល​ខេត្ត​នោះ កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ក្នុង​ការ​ឆ្លង គឺ​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​លើក​នេះ គឺ​មិនមែន​ចាក់​សម្រាប់​មន្ត្រី​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​ស្នើ​សុំ​ក្រសួងសុខាភិបាល​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​ដែល​មាន​អាយុ​៦០​ឆ្នាំ​ឡើង​លើ ត្រូវ​ចាក់​ក្នុង​ភាព​បន្ទាន់ ។ តាម​ការ​ប៉ាន់ស្មាន​របស់ខ្ញុំ យើង​អាច​ប្រើប្រាស់​ក្នុង​រង្វង់​ពី​១០​ម៉ឺន​ទៅ​១៣​ម៉ឺន​នាក់ ។ សម្រាប់​ការ​ចាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​មួយ​ចំនួន​ព័ទ្ធ​ជុំវិញ​ទីក្រុង​ភ្នំពេញ គឺ​ខេត្តកណ្តាល និង​មួយ​ចំនួន​អ្នក​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​យក​មនុស្ស​ចាប់ពី​អាយុ​លើស​ពី​៦០​ឆ្នាំ​ឡើង​» ។

សម្តេច​បាន​លើក​ឡើង​ថា វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា (Astra zeneca) មាន​សុពល ភាព​៦​ខែ ចំណែក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​មាន​សុពលភាព​១​ឆ្នាំ ។ ដូច្នេះ​ស្នើ​សុំ​ឲ្យ​មានការ ប្រញាប់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដែល​ទទួល​បាន​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​លទ្ធភាព​ទទួល​វ៉ាក់សាំង​កូ​វ៉ា​ក់ និង​អង្គការ​សុខភាព​ពិភពលោក​ដែល​តាម​ទម្រង់​ដើម​២០​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ ។ ហើយ​តាម​ផែនការ​នៃ​ការ​អ្នក​ដែល​ធ្វើការ​ជាមួយ​វ៉ាក់សាំង​ចំនួន​៧​លាន​ដូ​ស ប៉ុន្តែ​ធ្វើ​តាម​ដំណាក់​នីមួយ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ