ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សូ​ដា នី​តា សម្រាលកូន​ដ៏​គួរ​ស្រឡាញ់​បាន​ដូច​បំណង​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង និង​ពិធី​ការិនី សូ​ដា នី​តា បាន​សម្រាលកូន​ដូច​បំណង​ហើយ ក្រោយ​ពេល​សម្រាក​ពពោះ​អស់​ជា​ច្រើន​ខែ​។ នេះ​ជា​ចំណងដៃ​ដែល​អ្នក​នាង​បាន​ចងក្រង​ឡើង…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង និង​ពិធី​ការិនី សូ​ដា នី​តា បាន​សម្រាលកូន​ដូច​បំណង​ហើយ ក្រោយ​ពេល​សម្រាក​ពពោះ​អស់​ជា​ច្រើន​ខែ​។ នេះ​ជា​ចំណងដៃ​ដែល​អ្នក​នាង​បាន​ចងក្រង​ឡើង ជាមួយ​តារា​សម្តែង យុទ្ធ ឋានៈ ក្រោយ​ពេល​បាន​យល់ចិត្ត​គ្នា​។

អ្នក​នាង​មិន​ទាន់​រៀប​ការ​នោះ​ទេ តែ​បាន​ចាស់ទុំ​ដឹង​ឮ​សងខាង​រួចរាល់​។ ហើយ​នា​ថ្ងៃ​សម្រាក​សម្រាលកូន​នោះ គេ​ឃើញ​មាន​វត្តមាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា មក​អង្គុយ​រង់ចាំ​ខ្នះខ្នែង​ជាមួយ សូ​ដា នី​តា និង​មិត្ត​ក្រុមការងារ​ប៉ុន្មាន​រូប​ទៀត​ផង​។ ការ​យកចិត្តទុកដាក់​នេះ ធ្វើ​ឱ្យ សូ​ដា នី​តា កក់ក្តៅ មាន​កម្លាំងចិត្ត​ណាស់​នៅ​ពេល​ឃើញ ច​ន ច័ន្ទ​ល​ក្ខិ​ណា អង្គុយ​តស៊ូ​ចាំ​មើល​ក្មួយ​ដូច​សាច់ញាតិ និង​បាន​ជូន​កាដូ​គួ​ច​ដៃដល់​ទៅ​១០០​ដុល្លារ​ទៀត​។

សូ​ដា នី​តា បាន​បង្ហោះ​សារ​ថា « អរគុណ បងស្រី​ខ្លាំង​ណាស់ Chanlakhena Chorn ដែល​មក​ជួយ​ពិភាក្សា នឹង​ព្រមទាំង #​គួ​ច​ដៃ​កូន​ឃុន​ចំនួន​100$ ហើយ​ចំណាយ​ពេលវេលា​រង់ចាំ​ទទួល​ក្មួយ​ពី​ដៃ​ពេទ្យ ចាំ​រហូត​ដល់​ម៉ោង​១២​យប់ 03.03.2021 ថ្ងៃ​នៃ​សេចក្តី​ស្រលាញ់​របស់​ម៉ាក់​ប៉ា អរគុណ យាយ​តា មីង​ម៉ា អ៊ុំ​នឹង​បងប្អូន សំរាប់​ការ​ជូនពរ​មក​កាន់​នាង​ខ្ញុំ និង​កូនប្រុស​របស់ ស៊ី​ន​សូ ម៉េ​ង​ឃុន ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា កូនប្រុស​របស់​តារា​សម្តែង និង​ពិធី​ការិនី សូ​ដា នី​តា មានឈ្មោះ​ថា ស៊ិ​ន​សូ ម៉េ​ង​ឃុន ដែល​ទើប​សម្រាល​មុន​នេះ ហើយ​ត្រូវ​អ្នក​នាង សូ​ដា នី​តា ស្រឡាញ់​ស្មើនឹង​ជីវិត​។ អ្នក​នាង​នឹង​រៀបចំ​ពិធី​ផ្សេង​ៗ​ទៀត ដើម្បី​គួ​ច​ដៃ​កូ​ប្រុស ហើយ​អាច​នឹង​រៀបចំ​ឱ្យ​ធំដុំ​។ ស្រប​ពេល​នោះ​ក៏​មានការ​សរសើរ​ថា សូ​ដា នី​តា ពិតជា​រីករាយ ដល់​គូ​ពិត​ដែល​រើស​យក តារា​រលក​ក្រោយ យុទ្ធ ឋានៈ ជា​គូគាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ