ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហ៊ុន សែន ៖ គ្មាន​ការ​ចាំ​បាច់ កុំទៅ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ខេត្ត​​នេះ​មាន​អ្នក​កូ​វី​ដ៨០​នាក់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ស្នើ​ពលរដ្ឋ​មក​ពី​បណ្តា​រាជធានី-ខេត្ត​នានា កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុជា​ដាច់ខាត ជា​ពិសេស​ប្រជាពលរដ្ឋ​ និង​អ្នក​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ស្នើ​ពលរដ្ឋ​មក​ពី​បណ្តា​រាជធានី-ខេត្ត​នានា កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុជា​ដាច់ខាត ជា​ពិសេស​ប្រជាពលរដ្ឋ​ និង​អ្នក​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ កុំ​ចេញ​មក​ខេត្ត​ផ្សេង​ៗ​ទៀត ដើម្បី​ការពារ​ការ​ឆ្លង​ទៅ​កាន់​ខេត្ត​កែប ឬ​ខេត្តកំពត ឬ​បណ្តា​ខេត្ត​-​រាជធានី​ផ្សេង​ទៀត ។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ Astra​Zeneca នៅ​ព្រឹក​ថ្ងៃ​ទី៤ ​មីនា នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត សម្តេច​តេ​ជោបាន​បញ្ជាក់​ថា ការ​ឆ្លង​ក្នុង​សហគមន៍​ហាក់​មាន​ទំហំ​ធំធេង ព្រោះ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​សោះ ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ រក​ឃើញ​អ្នក​កើត​ជាង៤០០នាក់ ជា​ពិសេស​គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ ការ​ឆ្លង​ក៏​មាន​ច្រើន​ផង​ដែរ ហេតុ​ដូច្នេះ​ ទើប​សម្តេច​បាន​បញ្ជា​ទៅ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ ត្រូវ​ចាត់​វិធា​ការណ៍​កុំ​ឲ្យ​មានការ​ចល័ត​ប្រជាពលរដ្ឋចេញ​-​ចូល​ខេត្ត​ព្រះ​សីហ​នុ តែ​អនុញ្ញាត​ការ​ដឹក​ទំនិញចេញ​-​ចូលធម្មតា ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មាន​រាជធានី​-​ខេត្ត​អាទិ​ភាព​ចំនួន​៣ ដែល​ត្រូវ​បញ្ជូន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ទាំង​៣​នាក់​នោះ ជា​ពិសេស គឺ​ខេត្ត​ព្រះ​សីហ​នុ ព្រឹក​នេះ​គឺ​វ៉ាក់សាំង​ទាំង ២ ប្រភេទ ទាំង​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ចិន និង​វ៉ាក់សាំង AstraZeneca ។

សម្ដេច​តេ​ជោបញ្ជាក់​ថា រាជធានី​ភ្នំពេញ​, ខេត្តកណ្ដាល និង​ខេត្ត​ព្រះ​សី​ហនុ​ទទួល​បាន​វ៉ាក់សាំង​មុនគេ ព្រោះ​វីរុស​កូ​វី​ដ​-១៩ ​បាន​នឹង​កំពុង​រាតត្បាត​ខ្លាំង​ជាងគេ​នៅ​ខេត្ត​-​រាជ​ធានី​ទាំង៣ ៕

អត្ថបទសរសេរ ដោយ