ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ សម្រេចឲ្យបិទផ្អាក​សាលារៀន​នៅ​​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​ភ្នំពេញ​បន្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ស​ម្តេច​បាន​អនុញ្ញាត​ឲ្យ​មានការ​ពន្យា​ពេល​ក្នុង​ការ​បិទ​ផ្អាក​សាលារៀន​នៅ​ក្នុង​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ​បន្ត​ទៀត ​។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ស​ម្តេច​បាន​អនុញ្ញាត​ឲ្យ​មានការ​ពន្យា​ពេល​ក្នុង​ការ​បិទ​ផ្អាក​សាលារៀន​នៅ​ក្នុង​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ​បន្ត​ទៀត ​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ដែល​អនុញ្ញាត​ឲ្យ​បិទ​ផ្អាក​សាលារៀន​បណ្តោះអាសន្ន​នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ​បាន​ដាក់​សំណើរ​ទៅ​កាន់សម្តេច​ផ្ទាល់ ​។

ថ្លែង​ក្នុង​ស​ន្នីសីទ​សារព័ត៌មាន ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែមីនា ​ឆ្នាំ​២០២១​ នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត្រ ​សម្តេច​តេ​ជោ ​បាន​បញ្ជាក់​ថា ​«​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ដាក់​សំណើរ​មក​ខ្ញុំ​សុំបិទ​ផ្អាក​សាលារៀន​នៅ​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ​បន្ត ។ ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​បិទ​ផ្អាក​បន្ត​ទៀត ដើម្បី​ជៀង​វាង​ការ​រីក​រាល​ជំ​ងឺ​កូ​វី​ដ-​១៩​បន្ត​ទៀត​»​។

សូម​ជម្រាប ​កាល​ពេល​កន្លង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បិទ​ផ្អាក​សាលារៀន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទៅ​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ