ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បញ្ជាក់​មូលហេតុ​មិន​ទៅ​ទទួល​វ៉ាក់សាំង WHO តែ​មិនមែន​ខ្លាច​ចិន​ខឹង​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​មួយ​ចំនួន​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ផលិត​នៅ​ឥណ្ឌា​ទេ…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​មួយ​ចំនួន​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ផលិត​នៅ​ឥណ្ឌា​ទេ ដោយ​ខ្លាច​ចិន​ខឹង​នោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​បកស្រាយ​ថា​ជា​រឿង​ហួសចិត្ត​មួយ ព្រោះ​ជាក់ស្តែង​សម្តេច​បាន​មក​ចាក់​វ៉ាក់សាំង​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ខែមីនា នេះ​រួច​ទៅ​ហើយ ។

ថ្លែង​ក្នុង​សន្និសីទកាសែត បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ AstraZeneca ដែល​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក នា​ព្រឹក​ថ្ងៃ​ទី ៤ មីនា នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បកស្រាយ​មូលហេតុ​សំខាន់​ៗ ៣​ចំណុច ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង រួម​មាន​៖ អ្នក​លើក​ឡើង​ហេតុ​អ្វី​បានជា​សម្តេច មិន​ចាក់​វ៉ាក់សាំង​ចិន0x017d7 ហេតុ​អ្វី​បានជា​សម្តេច មិន​ចេញ​ទៅ​ទទួល​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​? និង​ការ​ចោទប្រកាន់​ថា សម្តេច​តេ​ជោ នឹង​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ផលិត​នៅ​ឥណ្ឌា​ទេ ដោយ​ខ្លាច​ចិន​ខឹង​។

សម្តេច​តេ​ជោ បាន​និយាយ​ថា «​មួយទៀត មានការ​ធ្វើ​អត្ថាធិប្បាយ​ថា លោក​ហ៊ុន​សែន ច្បាស់​ជា​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង ដែល​មាន​ប្រភព​ដើម​ពី​អង់គ្លេស​នេះ​ទេ ដោយ​ខ្លាច​ចិន​ខឹង​។ នេះ​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​ខ្លះ ដែល​ខ្ញុំ​ទទួល​បាន​» ។

សម្តេច​បាន​បន្ត​ថា «​តែ​ខ្ញុំ​សូម​ធ្វើ​អត្ថាធិប្បាយ​ជូន​បងប្អូន​ជនរួមជាតិ​ថា កម្ពុជា មិន​ធ្លាប់​ទទួល​នូវ​ការ​ទូន្មាន​របស់​នរណា ហើយ​ក៏​មិន​ទទួលយក​ការ​ទូន្មាន​របស់​នរណា​។ ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​ចិន អស់​រយៈពេល​ជិត ៣០​ឆ្នាំ​រួច​មក​ហើយ ចិន​មិន​ដែល​និយាយ​ជាមួយ​ខ្ញុំ​ថា សូមកុំ​ទាក់ទង​ជាមួយ​ប្រទេស​នេះ សូមកុំ​ទាក់ទង​ជាមួយ​ប្រទេស​នោះ សូមកុំ​ទទួល​ជំនួយ​ពី​អ្នក​នេះ សូមកុំ​ទទួល​ជំនួយ​ពី​អ្នក​នោះ​។ អត់​ទេ​! ដូច្នេះ​អ្នក​ដែល​គិត​ថា លោក​ហ៊ុន​សែន មិន​ហ៊ាន​ទទួលយក​វ៉ាក់សាំង ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​សុខភាព​ពិភពលោក ហើយ​ដែល​មាន​ប្រភព​ដើម​ចេញពី​ប្រទេស​អង់គ្លេស ដែល​ត្រូវ​ផលិត​នៅ​ប្រទេស​ឥណ្ឌា​នោះ​ទេ ដោយ​ខ្លាច​ចិន​ខឹង​។ ក៏​ប៉ុន្តែ​រឿង​នេះ ជា​រឿង​ធម្មតា​ណាស់ បញ្ហា​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ​បច្ចេកទេស វា​មិនមែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ​។ ជាក់ស្តែង ខ្ញុំ​បាន​ទទួល​រួច​ហើយ នូវ​វ៉ាក់សាំង​អម្បាញ់មិញ​នេះ រួម​មាន​ទាំង​ខ្ញុំ និង​ភរិយា​របស់ខ្ញុំ​»​។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា «​មាន​មនុស្ស​មួយ​ចំនួន​ថា មេដឹកនាំ​ប្រទេស​កម្ពុជា​ជៀសវាង​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន ដែល​អាច​មាន​ហានិភ័យ រហូត​ដល់​មាន​គ្រោះថ្នាក់​! ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់​ជូន​ថា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែល​តម្រូវ​ឲ្យ​ចាក់​ក្នុង​មនុស្ស ដែល​មាន​អាយុ ៥៩​ឆ្នាំ​ចុះ​ក្រោម​។ យើង​បាន​ព្យាយាម​ទាក់ទង​បញ្ហា​នេះ តាម​រយៈ​ក្រសួងការពារជាតិ​ផង និង​តាម​រយៈ​លោក​ជំទាវ យក់ សម្បត្តិ ផង ទៅ​ក្រុមហ៊ុន ស៊ី​ណូ​ហ្វា​ម របស់​ចិន​ផង​ដែរ​» ។ ដូច្នេះ​វ៉ាក់សាំង​ចិន ស៊ី​ណូ​ហ្វា​ម គឺ​មិន​សាម​សម​ចាក់​អ្នក​អាយុ​៦០​ឡើង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ