ឆន្ទៈ វិ​រិ​យៈ ចិ​ត្តៈ វិមំសា ជា​កំពូល​ធម៌ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆន្ទៈ វិ​រិ​យៈ ចិ​ត្តៈ វិមំសា ជា​កំពូល​ធម៌

1 ខែ មុន

ព្រះពុទ្ធ​ត្រាស់​ថា ក្នុង​លោក​នេះ​មិន​មានការ​សម្រេច​ផល​ណាមួយ​ដោយ​មិន​អាស្រ័យ​នឹង​ការ​តស៊ូ​បំពេញការងារ​ប្រកបដោយ​ឥទ្ធិបាទ​ធម៌​៤ ឆន្ទៈ ពេញចិត្ត​ធ្វើ​, វិ​រិ​យៈ ព្យាយាម​ធ្វើ​, ចិ​ត្តៈ យកចិត្តទុកដាក់​ចំពោះ​ការងារ និង​វិមំសា​ធ្វើការ​ងារ​ដែល​ល្អ​ត្រឹមត្រូវ​នោះ​ឡើយ ។…

ព្រះពុទ្ធ​ត្រាស់​ថា ក្នុង​លោក​នេះ​មិន​មានការ​សម្រេច​ផល​ណាមួយ​ដោយ​មិន​អាស្រ័យ​នឹង​ការ​តស៊ូ​បំពេញការងារ​ប្រកបដោយ​ឥទ្ធិបាទ​ធម៌​៤ ឆន្ទៈ ពេញចិត្ត​ធ្វើ​, វិ​រិ​យៈ ព្យាយាម​ធ្វើ​, ចិ​ត្តៈ យកចិត្តទុកដាក់​ចំពោះ​ការងារ និង​វិមំសា​ធ្វើការ​ងារ​ដែល​ល្អ​ត្រឹមត្រូវ​នោះ​ឡើយ ។

ការ​បាន​យល់​ដឹង​អំពី​ផល​ពិត​របស់​ការងារ​ដែល​សម្រេច​ចេញ​មក​អំពី​ធម៌​៤​យ៉ាងនេះ នឹង​អាច​ធ្វើ​ឲ្យ​យើង​ចេះ​ទទួលស្គាល់​គ្រប់​លទ្ធផល​នៃ​ការងារ ដោយ​សេចក្ដី​ព្យាយាម​ធ្វើ​យ៉ាង​ត្រជា​ក់ចិត្ត បើទុកជា​ផល​នៃ​ការងារ​នោះ​បាន​តិច ឬ​ក៏​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​តែ​ព្យា​យា​ម​ធ្វើ​ឱ្យ​ណាស់ ។

ចូរ​ព្យាយាម​ធ្វើ​ការងារ​ទាំងឡាយ​ដោយ​ឥទ្ធិបាទ​ធម៌ ឆន្ទៈ វិ​រិ​យៈ ចិ​ត្តៈ វិមំសា ដោយ​បរិបូណ៌​ចុះ នឹង​ទទួល​បាន​ផលប្រយោជន៍​ពិត​ៗ​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះថា​លទ្ធផល​នៃ​ការងារ​ទាំងឡាយ​មិន​អាច​សម្រេច​មក​អំពី​ការ​បន់ស្រន់​នោះ​ឡើយ ៕ សាន សារិន