ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នកការទូត​បរទេស​និង​ជនបរទេស​ធ្វើការ​ និង​រស់នៅ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ដោយ​មិន​គិត​ប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា អ្នកការទូត​បរទេស និង​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា Jica ជាដើម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា អ្នកការទូត​បរទេស និង​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា Jica ជាដើម និង​ជនបរទេស​ទូទៅ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា​ប្រជាជន​កម្ពុជា​ទូទៅ ។

ថ្លែង​នៅ​ឯ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​ក្រោយ​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្សេ​នី​កា (Astra zeneca) នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ មាន​ប្រសាសន៍​បញ្ជាក់​ច្បាស់​ៗ​ថា អ្នកការទូត​បរទេស និង​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា Jica អាច​ចាក់​វ៉ាក់សាំង​មួយ​ណា​ក៏​បាន មិន​ថា​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម របស់​ចិន ឬ​ក៏ វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា ក៏​បាន ។



សម្តេចបានបញ្ជាក់ថា មន្រីការទូតទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដូចជា Jica, IMF ធនាគារពិភពលោក ធនាគារ ADB និងដៃគូពាក់ព័ន្ធ អាចមានជម្រើស ក្នុងការសម្រេចចិត្តថាចាក់ អា​ស្ត្រា​ហ្សេ​នី​កា (Astra zeneca) ឬក៏ស៊ីណូហ្វាម របស់ចិន ។

សម្តេច​ក៏​បាន​បន្ត​ថា «​ជនបរទេស​ទាំងឡាយ ដែល​បាន​នឹង​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា​នឹង​ទ​ទូល​បាន​វ៉ាក់សាំង​តាម​លំដាប់លំដោយ​ជាមួយនឹង​ប្រជាជន តែ​អ្នកការទូត​បរទេស និង អង្គការក្រៅរដ្ឋាភិបាល​និង​ទទួល​បាន​វ៉ាក់សាំង ប្រភេទ អា​ស្ត្រា​ហ្សេ​នី​កា និង​ស៊ី​ណូ​ហា្វ​ម មុន​ជនបរទេស​ទូទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ